រឿងភាគថ្មីបន្តពី "Whisper" ... "My Sassy Girl" ចេញ Teaser ថ្មី


[ខ្ញុំ❤រឿងកូរ៉េ - Hong Goo] រឿងភាគថ្មីរបស់ទូរទស្សន៍ SBS រឿង "My Sassy Girl" បានបញ្ចេញវីឌីអូ Teaser ថ្មី ដោយបានបង្ហាញពីឈុតឆាករបស់ Joo Won និង Oh Yeon Seo។


SBS "My Sassy Girl" នេះផងដែរនឹងចាក់ផ្សាយបន្ទាប់ពីរឿងភាគដែលកំពុងចាក់ផ្សាយសព្វថ្ងៃគឺរឿង "Whisper"។ នៅក្នុងវីឌីអូ Teaser របស់រឿងថ្មីនេះបានបង្ហាញទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតរវាង Joo Won និង Oh Yeon Seo នៅក្នុងសម័យជូសុន។ រឿងនេះមានចំនួនសរុប 32 ភាគ ហើយចាក់ផ្សាយក្នុងមួយថ្ងៃចំនួន 2ភាគបន្តគ្នា។

"My Sassy Girl" ជារឿងដែលបានថតចប់រួចរាល់ 100% ហើយគ្រោងនឹងចាក់ផ្សាយនៅថ្ងៃច័ន្ទ និងអង្គារ ចាប់ពីថ្ងៃទី 29 ខែឧសភានេះ បន្ទាប់ពីរឿង "Whisper"។

ប្រភពៈ (1)

Comments