មូលហេតុ8យ៉ាងដែលធ្វើឲ្យអ្នកមិនចង់មើលរឿងកូរ៉េ

[ខ្ញុំ❤រឿងកូរ៉េ - Min Woo] នៅពេលដែលអ្នកឃើញគេមើលរឿងកូរ៉េ អ្នកគិតថាមិនដឹងមើលធ្វើអីទេ រឿងអស់ហ្នឹង។ បើអ្នកមិនចូលចិត្តរឿងកូរ៉េ ទាំងអស់នេះអាចជាមូលហេតុរបស់អ្នក។

 1. អ្នកគិតថាខ្លួនអ្នកមិនសូវស្អាត ហើយស្អប់មនុស្សដទៃទៀតដែលស្អាតជាងអ្នក ព្រោះអ្នកគិតថាគេមានអាយុច្រើនជាងអ្នក តែហាក់ដូចជាក្មេងជាងអ្នកឆ្ងាយ




2. អ្នកចូលចិត្តគេងច្រើន ហើយបើអ្នកមើលរឿងកូរ៉េអាចនឹងធ្វើឲ្យ អ្នកមិនបានគេងពេញមួយយប់ ព្រោះតែចប់មួយភាគ តមួយភាគទៀត


3. អ្នកជាសិស្សពូកែ ហើយចូលចិត្តរៀន ថែមទាំងមិនចង់ចំណាយពេលឥតប្រយោជន៍ទៅមើលរឿងកូរ៉េ ដោយទុកពេលទាំងអស់នោះមើលមេរៀន



4. អ្នកគ្មានទំនុកចិត្តលើរឿងស្នេហា ហើយអ្នកស្អប់អ្នកណាទាំងអស់នៅលើលោកនេះថាមានស្នេហាពិត 


5. អ្នកស្អប់បំផុតនៅពេលឃើញវីរៈបុរសជួយស្រីស្អាត 


6. អ្នកមិនចូលចិត្តមើលគេញ៉ាំ ហើយអង្គុយលេបទឹកមាត់



 7. អ្នកមិនចង់ឃើញនណាដែលមានសាច់ដុំជាងអ្នក ឬសង្សាររបស់អ្នក


 8. អ្នកមិនចង់រង់ចាំដល់ទៅមួយសប្តាហ៍ដើម្បីមើលភាគបន្ត


សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនមើលរឿងកូរ៉េព្រោះតែមូលហេតុទាំងនេះទៅចុះ!

Comments