[TOP5] រឿងកូរ៉េដែលនឹងចាក់ផ្សាយនៅក្នុងខែនេះ

[ខ្ញុំ❤រឿងកូរ៉េ - Hong Goo] នៅខែឧសភានេះ មានរឿងកូរ៉េជាច្រើនដែលនឹងចាក់ផ្សាយ ប៉ុន្តែពេលនេះសូមលើកនូវរឿងចំនួនប្រាំ ដែលអ្នកទស្សនាគ្រប់កំពុងរង់ចាំ។


# Ruler: Master of the Mask (ទូរទស្សន៍ MBC)



Ruler: Master of the Mask ជារឿងដែលនិយាយពីសម័យជូស៊ុន នៅក្នុងសតវត្សទី 18 ដែលរាបុត្រា Lee Sun (Yoo Seung Ho) វាយប្រហារប្រឆាំងនឹងពួកអ្នកមានអំណាចដែលកំពុងដែលចងគ្រប់គ្រងប្រទេស ដោយមានការជួយពីមនុស្សជាទីស្រឡាញ់របស់ព្រះអង្គ Ha Ga Eun (Kim So Hyun)។

រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃពុធ និងព្រហស្បត្តិ៍ ម៉ោង10យប់ ចាប់ពីថ្ងៃទី១០ ខែឧសភា។

Suspicious Partner (ទូរទស្សន៍ SBS)




Suspicious Partner ចូលរួមសម្តែងដោយ Nam Ji Hyun ​និង Ji Chang Wook ហើយនិពន្ធដោយ Kwon Ki Young ដែលធ្លាប់សរសេររឿង Hello Monster។

រឿងនេះចាក់ផ្សាយនៅថ្ងៃពុធ និងព្រហស្បត្តិ៍ នៅម៉ោង10យប់ ចាប់ពីថ្ងៃ10 ខែឧសភា ជាមួយគ្នា និងរឿង Ruler: Master of the Mask ដែរ ។

Bad Thief, Good Thief (ទូរទស្សន៍ MBC)




Bad Thief, Good Thief ជារឿងភាគប្រចាំចុងសប្តាហ៍របស់ទូរទស្សន័ MBC ដែលចូលរួមសម្តែងដោយ Seohyun និង Ji Hyun Woo។ រឿងនេះនិយាយពីចោរមួយក្រុមដែលលួចតែអ្នកតូចតាច និងមួយក្រុមទៀតលួចតែពួកអ្នកមាន។

រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃសៅរ៏ និងអាទិត្យ ម៉ោង10យប់ ចាប់ពីថ្ងៃទី13 ខែឧសភា។

# Fight for My Way (ទូរទស្សន៍ KBS2)



Fight for My Way ជារឿងដែលនិយាយអំពីរ មនុស្សពីរនាក់ដែលតាមឈោងចាប់ឱកាសរបស់ពួកគេ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ រឿងនេះចូលរួមសម្តែងដោយ Kim Ji Won និង Park Seo Joon។

រឿងនេះចាក់ផ្សាយនៅថ្ងៃច័ន្ទ និងអង្គារ ម៉ោង10យប់ ចាប់ពីថ្ងៃ22 ខែឧសភា។

Circle: Two Worlds (tvN)





Circle: Two Connected Worlds ជារឿងបែបវិទ្យាសាស្ត្រដែលនិយាយពីសម័យបច្ចុប្បន្ន និងអនាគតកាលនៅឆ្នាំ 2037។ រឿងនេះចូលរួមសម្តែងដោយ Yeo Jin Goo និង Kim Kang Woo។

រឿងនេះចាក់ផ្សាយនៅថ្ងៃច័ន្ទនិងអង្គារ នៅម៉ោង11យប់ ចាប់ពីថ្ងៃទី22 ខែឧសភា។

Comments