[ខ្ញុំ❤រឿងកូរ៉េ - Min Woo] តារាសម្តែង Song Joong Ki នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ នៅក្នុងរឿងភាគរបស់ទូរទស្សន៍ JTBC រឿង "Man to Man"។
តាមប្រភពពីទូរទស្សន៍ JTBC បានឲ្យដឹងថា Song Joong Ki រួមជាមួយ Nam Goong Min នឹងបង្ហាញខ្លួនក្នុងរឿង "Man to Man" នៅភាគទី9 និងទី10។ ដោយសារតែរឿងនេះ ត្រូវបានថតចប់ 100% ដូច្នេះការចូលរួមរបស់តារាសម្តែងទាំងពីរក៏បានថតរួចរាល់ហើយដែរ។
ការចូលរួមសម្តែងរបស់ Song Joong Ki និង Nam Goong Min នៅក្នុងរឿង "Man to Man" អាចនឹងជួយឲ្យរឿងនេះមានអ្នកទស្សនាកាន់តែច្រើនថែមទៀត។
ប្រភពៈ (1)

Comments
Post a Comment