[ខ្ញុំ❤រឿងកូរ៉េ - Min Woo] Song Joong Ki បានបង្ហាញខ្លួនហើយនៅក្នុងរឿង "Man to Man" របស់ទូរទស្សន៍ JTBC នៅភាគទី៩ យប់នេះ។
នៅថ្ងៃនេះដែរ Park Hae Jin និង Park Sung Wook បានទៅធនាគា ហើយបានជួប Song Joong Ki ដែលជាបុគ្គលិកធនាគា។ អ្នកទាំងពីរទៅធនាគាដើម្បីដកលុយរបស់ Park Sung Wook ចំនួន ៥លានដុល្លា។ ដំបូង Park Sung Wook មានការស្ទាក់ស្ទើរក្នុងការដកយកលុយនោះទើប Song Joong Ki បានសួរបញ្ជាក់។ បន្ទាប់ពី Park Hae Jin និយាយបញ្ចុះបញ្ចូលទៅ ទើប Park Sung Wook ព្រមឲ្យដក។
រឿង "Man to Man" ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ JTBC នៅថ្ងៃសុក្រនិងសៅរ៍ ម៉ោង ១១យប់។
Comments
Post a Comment