Song Joong Ki រួមជាមួយតារាជាច្រើនទៀតនឹងមានវត្តមាននៅ "Gag Concert" ភាគ 900



[ខ្ញុំ❤រឿងកូរ៉េ - Hong Goo] នៅថ្ងៃទី9នេះ កម្មវិធីកប្លែងរបស់ទូរទស្សន៍ KBS2 "Gag Concert" បានបង្ហាញពីភាគទី900របស់ខ្លួន។

នៅក្នុងភាគនេះដែរ "Gag Concert" បានអញ្ជើញតារាកិត្តិយសជាច្រើនដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ។ ពិធីករ Yoo Jae Suk គឺជាតារាកិត្តិយសម្នាក់ក្នុងចំណោមនោះ ហើយមិនតែប៉ុណ្ណោះនៅមានវត្តមានរបស់តារាសម្រៀង  Insooni ហើយតារាសម្លែង Lee Seung Gi និង Park Bo Young រួមជាមួយនឹង Song Joong Ki និងតារាជាច្រើនទៀត។

តារាសម្តែង Song Joong Ki  ធ្លាប់មានវត្តមានក្នុងកម្មវិធីនេះម្តងរួចមកហើយកាលពីឆ្នាំ 2011 ក្នុង "Discoveries of Life" ដោយបានសម្តែងជាមួយតារាកប្លែង Shin Bora។

ប្រភពៈ (1)

Comments