MBC "Ruler: Master of the Mask" ជារឿងភាគល្បីជាងគេ... ជាប់លេខ១ប្រចាំសប្តាហ៍


[ខ្ញុំ❤រឿងកូរ៉េ - Min Woo] រឿងភាគថ្មីរបស់ទូរទស្សន៍ MBC "Ruler: Master of the Mask" បានក្លាយជារឿងភាគល្បីបំផុតប្រចាំសប្តាហ៍ទី២ ក្នុងខែឧសភានេះ។

យោងតាមការចេញផ្សាយរបស់ Gooddata បានឲ្យដឹងថា រឿង "Ruler: Master of the Mask" ជារឿងល្បីជាងគេជាប់ចំណាត់ថ្នាក់លេខ១ ហើយលេខ២បានទៅលើរឿងរបស់ទូរទស្សន៍ SBS "Suspicious Partner" និងរឿង "Tunnel" របស់ទូរទស្សន៍ OCN ជាប់លេខ៣។

លេខ៤បានទៅលើរឿងរបស់ទូរទស្សន៍ tvN "The Lair and His Lover" ហើយ KBS2 "Father is Strange" ជាប់ចំណាត់ថ្នាក់លេខ៥។ MBC "Rebel" ជាប់លេខ៦ ឯរឿង "Man to Man" របស់ទូរទស្សន៍ JTBC ជាប់លេខ ៧។ "Chicago Typewriter" របស់ទូរទស្សន៍ tvN ជាប់លេខ៨ ចំណែក KBS2 "Queen of Mystery" និង SBS "Whisper" ជាប់លេខ៩ និង១០ បន្តគ្នា។


Comments