[ខ្ញុំ❤រឿងកូរ៉េ - Kang Woo] រឿងភាគរបស់ទូរទស្សន៍ MBC រឿង "Rebel" ជាប់ចំណាត់ថ្នាក់លេខ1 ពីរសប្តាហ៍ជាប់គ្នាជាមួយនឹងកម្រិតភាគរយ 9.08%។
លេខ2 បានទៅលើរឿងរបស់ទូរទស្សន៍ MBC ដដែរគឺរឿង "Radiant Office" ដែលបានកើនឡើងដល់ទៅប្រាំចំណាត់ថ្នាក់ពីសប្តាហ៍មុន។ ចំណែករឿង "Whisper" របស់ទូរទស្សន៍ SBS ជាប់ចំណាត់ថ្នាក់លេខ3 ហើយរឿងរបស់ទូរទស្សន៍ KBS2 "Perfect Wife" បានកើនឡើងប្រាំមួយចំណាត់ថ្នាក់មកលេខ 4។ រឿងភាគរបស់ទូរទស្សន៍ JTBC "Man to Man"ជាប់ចំណាត់ថ្នាក់លេខ 5 ហើយរឿង "Father is Strange" របស់ទូរទស្សន៍ KBS2 ជាប់ចំណាត់ថ្នាក់លេខ 6។
លេខ7 បានទៅលើរឿង "Tunnel"របស់ទូរទស្សន៍ OCN ហើយលេខ8 បានទៅលើរឿងរបស់ទូរទស្សន៍ tvN "The Lair and His Lover"។ ចុងក្រោយគឺលេខ9 និងលេខ10 បានទៅលើរឿងភាគរបស់ទូរទស្សន៍ KBS2 "Queen of Mystery" និង tvN "Chicago Typewriter"។
ប្រភពៈ (
1)
Comments
Post a Comment