[ខ្ញុំ❤រឿងកូរ៉េ - Kang Woo] តារាសម្តែង Park Hae Jin នៅក្នុងរឿង "Man to Man" រកចំណូលដោយការថតរឿងក្នុងមួយភាគបានចាប់ពី 70 លានវ៉ុន ដល់ទៅ 120 លានវ៉ុន។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ TV Chosun បានបង្ហាញពីភាពល្បីល្បាញរបស់ Park Hae Jin នៅប្រទេសចិន និងបានបញ្ជាក់ពីចំណូលរបស់លោកផងដែរ។ ជាពិសេសនៅពេលដែល Park Hae Jin បានទទួសការសម្ភាសពីសារពត៌មានចិន អ្នកកាសែតម្នាក់បាននិយាយថាស្រឡាញ់លោកទៀតផង។
គួរបញ្ជាក់ផងដែរ Park Hae Jin កំពុងសម្តែងនៅក្នុងរឿង "Man to Man" របស់ទូរទស្សន៍ JTBC នៅថ្ងៃសុក្រនិងសៅរ៍ ម៉ោង 11យប់។
ប្រភពៈ (1)

Comments
Post a Comment