Kim Ji Won និង Park Seo Joon អាចនឹងរៀបការជាមួយគ្នា បើរឿង "Fight for My Way" មានអ្នកទស្សនាលើសពី 30%


[ខ្ញុំ❤រឿងកូរ៉េ - Ji Hoon] តើកម្រិតអ្នកទស្សនារបស់រឿងថ្មីរបស់ទូរទស្សន៍ KBS2 "Fight for My Way" អាចនឹងកើនឡើងលើសពី 30%ដែរឬទេ?

នៅរសៀលថ្ងៃនេះ មានការសន្និសិទកាសែតអំពីររឿងថ្មី "Fight for My Way" ដែលគ្រោងនឹងចាក់ផ្សាយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ក្រុមការងាររបស់រឿង "Fight for My Way" បានធ្វើបទបង្ហាញអំពីររឿងនេះ ហើយក៍មានការសន្យារអំពីរកម្រិតអ្នកទស្សនាផងដែរ។

នេះជារឿងភាគលើកដំបូងរបស់ Kim Ji Won បន្ទាប់ពីបានសម្តែងនៅក្នុងរឿង "Descendants of the Sun" ហើយក៍ជារឿងភាគដំបូងរបស់ Park Seo Joon បន្ទាប់ពីរឿង "Hwarang" ផងដែរ។

អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងអំពីរសន្និសិទថ្ងៃនេះគឺ ការសន្យារអំពីរកម្រិតអ្នកទស្សនា។ Kim Sung Oh បាននិយាយសន្យារថា បើកម្រិតអ្នកទស្សនារឿង "Fight for My Way" កើនលើសពី 30% តារាសម្តែង Kim Ji Won និង Park Seo Joon អាចនឹងរៀបការជាមួយគ្នា ហើយបើសិនជាមានកម្រិតអ្នកទស្សនាត្រឹម 30% ឬតិចជាងនេះបន្តិច តារាសម្តែង Ahn Jae Hong និង Song Ha Yoon អាចនឹងរៀបការជាមួយគ្នា។

វត្តមានរបស់  Park Seo Joon និង Kim Ji Won ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា ហើយភាគដំបូងនឹងចាក់ផ្សាយនៅថ្ងៃច័ន្ទ ទី22 នៅម៉ោង 10 យប់ លើកញ្ចក់ទូរទស្សន៍ KBS2។

ប្រភព: (1)

Comments