KBS2 "Father is Strange" មានអ្នកទស្សនាកើនឡើងដល់កម្រិតកំពូល... ជិតដល់30%


[ខ្ញុំ❤រឿងកូរ៉េ - Song Ho] រឿងភាគរបស់ទូរទស្សន៍ KBS2 "Father is Strange" បានកើនឡើងកម្រិតអ្នកទស្សនាដល់កំពូល ហើយមានកម្រិតអ្នកទស្សនាច្រើនជាគេបំផុតប្រចាំថ្ងៃទៀតផង។

យោងតាម Nielsen Korea នៅថ្ងៃទី8នេះ បានបង្ហាញថាកម្រិតអ្នកទស្សនារឿង "Fathe is Strange" ដែលបានចាក់ផ្សាយនៅថ្ងៃទី7 កាលពីម្សិលមិញមានចំនួន 29.2% នៅទូទាំងប្រទេស។ កម្រិតអ្នកទស្សនានេះបានកើនឡើងពីភាគមុនដល់ទៅ 4% ដែលមានចំនួន 25.2% ហើយកម្រិតអ្នកទស្សនានៅភាគនេះដែរជាចំនួនអ្នកទស្សនាច្រើនជាងគេបំផុត។

នៅថ្ងៃជាមួយគ្នានេះដែរ រឿងភាគរបស់ទូរទស្សន៍ MBC " You are too Much" មានកម្រិតអ្នកទស្សនា 16.5% និងរឿង " Fathet, I'll Take Care of You" របស់ទូរទស្សន៍ MBC ដូចគ្នា ដែលជាភាគចុងក្រោយ មានអ្នកទស្សនា 13.1%។

ប្រភព: (1)

Comments