Yeo Jin Goo និង Kim Kang​​ Woo នៅក្នុងរឿងថ្មី "Circle" ... 2017 និង 2037


រឿងភាគថ្មីបន្ទាប់ពីរឿង "The Lair and His Lover" គឺរឿង "Circle: Two Worlds" បានបញ្ចេញរូប Poster ជាផ្លូវការ។

"Circle" គឺជារឿងបែបវិទ្យាសាស្រ្តអំពីរសម័យកាលផ្សេងគ្នា ដែលមួយគឺនៅប្រទេសកូរ៉េឆ្នាំ 2017 និងមួយទៀតនៅឆ្នាំ 2037។ រឿងនេះមិនមែនជារឿងដែលមនុស្សម្នាក់ឆ្លងពេលវេលាពីបច្ចុប្បន្នទៅអនាគតនោះទេ ហើយដោយសារតែមានសម័យកាលពីរផ្សេងគ្នានៅក្នុងសាច់រឿង គេអាចហៅបានថារឿងមួយដែលមានសាច់រឿងពីរ។ នៅក្នុងរូប Poster ផ្លូវការនេះបានបង្ហាញពីបច្ចុប្បន្នកាលដែលជាប់ពាក់ព័ន្ធជាមួយអនាគត។

រឿងភាគថ្មីរបស់ទូរទស្សន៍ tvN "Circle" នេះនឹងចាក់ផ្សាយនៅម៉ោង 11​យប់ ចាប់ពីថ្ងៃទី22 ខែឧសភា បន្ទាប់ពីរឿង "The Lair and His Lover" នៅថ្ងៃច័ន្ទនិងអង្គារ។

ប្រភពៈ (1)

Comments