"Whisper" មានអ្នកទស្សនា 15.5%… "Perfect Wife" 4.8%



រឿងភាគដែលសម្តែងដោយ Lee Bo Young និង Lee Sang​​ Yoon នៅរក្សារតំណែង​ជារឿងភាគដែលមានអ្នកទស្សនាច្រើនជាងគេដដែរ។

SBS "Whisper" នៅថ្ងៃទី24 ម្សិលមិញនេះ មានចំនួនអ្នកទស្សនា 15.5% ដោយយោងតាម Nielsen Korea។ ចំនួនអ្នកទស្សនានេះតិចជាងភាគមុន 0.5% ដែលមានអ្នកទស្សនា 16% ប៉ុន្តែទោះបីជាយ៉ាងណា​ រឿងនេះនៅតែរក្សាតំណែងលេខ1 ដដែរ។

ចំណែករឿងភាគរបស់ទូរទស្សន៍ MBC "Rebel" នៅតាមក្រោយរឿង "Whisper" ដោយមានអ្នកទស្សនា 12.1% ហើយ KBS2 "Perfect Wife" មានអ្នកទស្សនាតិចជាងគេគឺ 4.8%។ គួរបញ្ជាក់ផងដែរ រឿងភាគទាំងបីនេះចាក់ផ្សាយនៅម៉ោង 10យប់ដូចគ្នា នៅថ្ងៃច័ន្ទនិងអង្គារ។

ប្រភពៈ (1)

Comments