"Weightlifting Fairy Kim Bok Joo" Lee Sung Kyung និង Nam Joo Hyuk ស្រឡាញ់គ្នា 5ខែហើយ


តារាសម្តែង Lee Sung Kyung និង Nam Joo Hyuk បានស្រឡាញ់គ្នា 5ខែហើយ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគជាមួយគ្នា។

យោងតាមប្រភពនៅថ្ងៃទី24នេះ បានឲ្យដឹងថា Lee Sung Kyung និង Nam Joo Hyuk កាន់តែជិតស្និតនឹងគ្នាតាមរយៈការសម្តែងក្នុងរឿង "Weightlifting Fairy Kim Bok Joo" ជាមួយគ្នារួចមក។ អ្នកទាំងពីរចាប់ផ្តើមមានអារម្មណ៍ទៅលើគ្នាទៅវិញទៅមក ហើយក៏ស្រឡាញ់គ្នា ដោយ Lee Sung Kyung មានអាយុច្រើនជាង Nam Joo Hyuk បួនឆ្នាំ។ 

គួរបញ្ជាក់ផងដែរ Lee Sung Kyung គឺជាតារាបង្ហាញម៉ូត ហើយបានបង្ហាញវត្តមាននៅតាមការដើរម៉ូត និងទស្សនាវត្តីជាច្រើន ហើយបានចូលសម្តែងដំបូងនៅក្នុងរឿងរបស់ទូរទស្សន៍ SBS "It's Okay, It's Love"។ ចំណែក Nam Joo Hyuk ក៏ជាតារាបង្ហាញម៉ូតផងដែរ ហើយចូលសម្តែងក្នុងរឿងភាគដំបូងរបស់ទូរទស្សន៍ tvN "Surplus Princess"។

ប្រភព: (1)

Comments