Taec Yeon និង Seo Ye​ Ji ចូលរួមសម្តែងក្នុងរឿងថ្មី "Save Me" របស់ទូរទស្សន៍ OCN

រឿងភាគថ្មីរបស់ទូរទស្សន៍ OCN ដែលមានចំណងជើងថា "Save Me" នឹងចូលរួមចម្តែងដោយ Taec Yeon និង Seo Ye​ Ji។ Save Me នឹងចាប់ផ្តើមថតនៅក្នុងពេលឆាប់ៗ ហើយគ្រោងនឹង ចាក់បញ្ចាំងនៅពាក់កណ្តាលឆ្នាំនេះ។


រឿងភាគ "Save Me" នេះសរសេរដោយ Jung Yi​ Do ដឹកនាំការសម្តែងដោយ Kim Sung Su និងថតដោយ Studio Dragon ដែលធ្លាប់ថត រឿងភាគល្បីៗជាច្រើនដូចជារឿង Goblin និង The K2 ជាដើម។ រឿងភាគនេះនិយាយអំពីរ​ទីក្រុងតូចមួយមានឈ្មោះថា "ម៉ូជី" ដែលមានប្រជាជនរស់ នៅប្រមាណ 50,000 នាក់។ "Save Me" ចង់ប្រាប់អំពីរបុរសបួននាក់ ដែលជាមនុស្សគ្មានការងារ ធ្វើ​​បានជួបនារីម្នាក់នៅផ្លូវតូចមួយ ហើយនាងបាននិយាយឲ្យពួកគេជួយ។ រឿងនេះផ្អែកលើ webtoon ដែលមានចំណងជើងថា "세상 밖으로" ដោយ Jo Geum Sa។

រឿងនេះចូលរួមសម្តែងដោយតារាជើងចាស់ និងថ្មីជាច្រើន ហើយធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាង ខ្លាំង។ "Save Me" គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ OCN នៅថ្ងៃសៅរ៍ និងអាទិត្យ ម៉ោង 10 យប់។

ប្រភពៈ (1)

Comments