អ្នកនិពន្ធរឿង "Strong Woman Do Bong Soon" ត្រឡប់មកវិញជាមួយរឿង "Woman of Dignity"

បន្ទាប់ពីមានភាពជោគជ័យខ្លាំងនៅក្នុងរឿង "Strong Woman Do Bong Soon" អ្នកនិពន្ធ Baek Mi Kyeong បានត្រឡប់មកវិញជាមួយរឿងភាគថ្មីដែលមានចំណងជើងថា "Woman of Dignity"។


"Woman of Dignity" ជារឿងភាគនិយាយអំពីរស្រ្តីម្នាក់ឈ្មោះ Woo A Jin ដែលជាមនុស្សរស់នៅក្នុងភាពឡូយឆាយ ប៉ុន្តែដោយសារជំនួយរបស់ពុកក្មែក របស់នាងមានបញ្ហារ ហើយប្តីរបស់នាងមានស្រីថ្មីទៀត ធ្វើឲ្យនាងជួបនឹងជីវិតលំបាកយ៉ាងខ្លាំង។ រឿងនេះចូលរួមសម្តែងដោយ Kim Hee Seon និង Kim Sun-A ជាមួយនិង Jung Sang Hoon។

រឿង "Woman of Dignity" នឹងចាក់ផ្សាយនៅថ្ងៃសុក្រនិងសៅរ៍ នៅម៉ោង 11 យប់ លើកញ្ចក់ទូរទស្សន៍ JTBC នៅខែមិថុនា បន្ទាប់ពីរឿង "Man to Man"។

ប្រភព: (1)

Comments