រឿងភាគរបស់ JTBC រឿង Strong Woman Do Bong Soon ជាប់ជារឿងភាគល្បីជាងគេជាលើកទី2 បន្ទាប់ពីបានជាប់លេខមួយកាលពីសប្តាហ៍មុន។
តាមការចេញផ្សាយនៅថ្ងៃទី10នេះ រឿង Strong Woman Do Bong Soon ជាប់លេខ1 ហើយរឿង Chicago Typewriter របស់ទូរទស្សន៍ tvN ជាប់ចំណាត់ថ្នាក់លេខ2។
រឿងភាគ Whisper របស់ទូរទស្សន៍ SBS នៅតែរក្សារដំណែងលេខបីដដែរ ហើយរឿងភាគថ្មីរបស់ទូរទស្សន៍ KBS2 រឿង Mystery Queen ជាប់លេខ4។ ចំណែករឿងភាគរបស់ទូរទស្សន៍ MBC រឿង Rebel និងរឿង Radiant Office ជាប់លេខ5 និងលេខ6។
បន្ទាប់មកទៀត លេខ 7ដល់លេខ10 បានទៅលើរឿង The Lair and His Lover របស់ទូរទស្សន៍ tvN រឿង Tunnel របស់ទូរទស្សន៍ OCN និងរឿងរបស់ទូរទស្សន៍ KBS2 រឿង Perfect Wife និង Father is Strange។
គួរបញ្ជាក់ផងដែរ លិទ្ធផលខាងលើនេះបានមកពីការស្រាវជ្រាវចាប់ពីថ្ងៃទី3 ដល់ទី9 ខែមេសា ក្នុងចំណោមរឿងភាគទាំង 41 ដែលកំពុងចាក់ផ្សាយនិងត្រៀមចាក់ផ្សាយដោយ Good Data Corporation តាមរយៈការវិភាគ ពត៌មានតាម online, blog, community, និង SNS។
ប្រភព៖ (1)

Comments
Post a Comment