អ្នកទស្សនារឿង Still Loving You កើនលើស 30% កាលពីម្សិលមិញ


Still Loving You មានអ្នកទស្សនាកើនដល់ទៅជាង 30% កាលពីម្សិលមិញនេះ។ យោងតាម TNsM រឿងភាគប្រចាំថ្ងៃរបស់ទូរទស្សន៍ KBS1 មានកម្រិតអ្នកទស្សនាលើសពី 30%  ជាថ្មីម្តងទៀត ដោយមានអ្នកទស្សនា 31.1% ទូទាំងប្រទេស។

Still Loving You ជារឿងភាគដែលមានអ្នកទស្សនាច្រើនបំផុតប្រចាំថ្ងៃ។ ពេលចាប់ផ្តើមភាគទី1 នៅថ្ងៃទី28 ខែវិច្ឆិកា រឿង Still Loving You មានអ្នកទស្សនា 23.2% ហើយនៅថ្ងៃទី22 ខែមីនា អ្នកទស្សនាកើនដល់ 30.4% ក្នុងភាគទី 81។ មកដល់ភាគទី 94 អ្នកទស្សនាបានកើនដល់ 31.1% កាលពីម្សិលមិញ។

គួរបញ្ជាក់ផងដែរ Still Loving You ផ្សាយជូនទស្សនាពីថ្ងៃច័ន្ទដល់សុក្រ នៅទូរទស្សន៍ KBS1 ម៉ោង 20:25។

ប្រភព៖ (1)

Comments