Song Joong Ki នឹងចូលរួមសម្តែងក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ JTBC "Man to Man"

បន្ទាប់ពីរឿងភាគរបស់ទូរទស្សន៍ JTBC រឿង "Strong Woman Do Bong Soon" បានបញ្ចប់ទៅ រឿងភាគថ្មី រឿង "Man to Man" នឹងមកជំនួស ហើយនឹងមានវត្តមានតារាសម្តែង Song Joong Ki នៅក្នុងរឿងភាគនេះផងដែរ។



រឿងភាគ "Man to Man" នេះនឹងចាក់ផ្សាយភាគដំបូងនៅថ្ងៃសុក្រនេះ ដោយមានការចូលរួមសម្តែងដោយ
Park Hae Jin និង Park Sung-Woong ជាមួយនិង Kim Min-Jung។ ចំណែក Song Joong Ki វិញ គ្រាន់តែសម្តែង ក្នុងនាមជាតារាកិត្តិយសប៉ុណ្ណោះ។ វត្តមានរបស់តារាសម្តែង Song Joong Ki នៅក្នុងរឿងភាគ "Man to Man" នេះ ដោយសារតែមានទំនាក់ទំនាក់ទំនងជិតស្និតជាមួយនឹងអ្នកនិពន្ធរឿង Kim Won Seok តាមរយៈរឿងភាគដ៏ល្បីមួយ កាលពីឆ្នាំមុន "Descendants of the Sun"។
 
គួរបញ្ជាក់ផងដែរ រឿង "Man to Man" នឹងចាក់ផ្សាយនៅថ្ងៃសុក្រនិងសៅរ៍ នៅម៉ោង 11 យប់ លើកញ្ចក់ទូរទស្សន៍ JTBC នៅថ្ងៃទី21 ខែមេសា ស្អែកនេះ។


ប្រភពៈ (1)

Comments

Post a Comment