ប្រសិនបើអ្នកចូលចិត្តទស្សនារឿងភាគចិន ច្បាស់ជាធ្លាប់លឺរឿង Eternal Love ដែលហៅផ្សេងទៀតបានថា Three Lives Three Worlds ឬ Ten Miles of Peach Blossoms ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកដែលមិនធ្លាប់លឺអំពីររឿងនេះ ឬធ្លាប់លឺដែរតែមិនបានទស្សនានៅឡើយ តើអ្នកគួរតែទស្សនារឿងនេះដែរទេ?
នៅពេលដែលសួរថា តើគួរតែទស្សនារឿងនេះអត់ ខ្ញុំច្បាស់ជាឆ្លើយថាអ្នកគួរតែទស្សនា។ ហេតុអីបានជាត្រូវទស្សនារឿងមួយនេះ? វាមានអ្វីពិសេសខ្លះទៅ?
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដំបូងគេនោះគឹ រឿងនេះល្បីខ្លាំង មិនថានៅប្រទេសចិនឬក្រៅប្រទេសនោះទេ។ រឿង Eternal Love នេះមានអ្នកទស្សនាច្រើនជាងគេបំផុតនៅប្រទេសចិនតាមប្រព័ន្ធ internet ដែលមានចំនួនទស្សនាដល់ទៅជាង ៣៥ ពាន់លានដង ហើយមានអ្នកនិយាយអំពីររឿងនេះជាង ២៩ លានដងនៅ Sina Weibo។ មិនតែប៉ុណ្ណេះ រឿងនេះជាប់លេខមួយទាំងនៅ Weibo និង Baidu ជារឿងភាគល្បីបំផុត។ បើនិយាយពីនៅក្រៅប្រទេសវិញ នៅ Drama Fever រឿង Eternal Love មានអ្នកទស្សនាច្រើនប្រចាំសប្តាហ៍ចាប់តាំងពីថ្ងៃចាក់ផ្សាយរហូតដល់ចប់ ដោយមានអ្នកទស្សនាចំណាត់លេខមួយទៀតផងកាលពីខែមីនាកន្លងទៅ។ ចំណែកនៅក្នុង YouTube វិញ រឿង Eternal Love ក៏មានអ្នកទស្សនាច្រើនផងដែរ គឺក្នុងមួយភាគមានអ្នកទស្សនាចាប់ពីមួយលានដងឡើងទៅ ហើយភាគខ្លះមានអ្នកទស្សនាដល់ទៅបីឬបួនលានដងឯណោះ។
ចំនុចមួយផ្សេងទៀតដែលអ្នកគួរទស្សនារឿងនេះគឺ តួរសម្តែង។ តាមពិតទៅ Jang Mi ខ្ញុំស្គាល់និងចូលចិត្តយូរហើយ តាំងពីរឿង Chinese Paladin 3 មកម្លេះ។ ខ្ញុំតែងតែមើលរឿងដែលមានតួរ Yang Mi ដូចជារឿង Legend of the Ancient Sword និងរឿង The Interpreter ដើម។ ចំណែកតួរប្រុសយើងវិញ Mark Chao ខ្ញុំទើបតែស្គាល់ពេលមើលរឿង So Young ប៉ុណ្ណោះ។ មិនស្មានសោះថាតួរប្រុសជា Mark Chao ព្រោះកាលពីលេងរឿង So Young ខ្ញុំដូចជាមិនសូវចំណាំមុខ តែដល់ពេលលេងរឿង Eternal Love ស្គាល់កាន់តែច្បាស់។ ក្រៅពីតួរឯកទាំងពីរនេះក៏មានអ្នកផ្សេងទៀតដែលជាតួរស្អាតៗ ជាក់ស្តែងដូចជាតួរដែលសម្តែងជា Feng Jiu និង Li Jing រួមទាំងតួរដទៃទៀតសុទ្ធតែស្អាតៗទាំងអស់។
ចំពោះសាច់រឿងវិញគឺល្អឥតខ្ចោះតែម្តង ហើយការកាត់តនោះទៀតកាន់តែអស្ចារ្យថែមទៀត។ សាច់រឿងធ្វ់ើឲ្យមើលហើយចង់មើលទៀត ទ្រាំរង់ចាំមើលភាគបន្តមិនបាន ដល់ថ្នាក់ថាខ្ញុំមើលមុនពេលដេកដល់ប្រហែលម៉ោងពីរ ម៉ោងបីហើយ ព្រឹកឡើងក្រោកពីដេកភ្លាមមើលរឿងនេះបន្តទៀត និយាយរួមទៅមើលឥតល្ហែតែម្តង។
អញ្ចឹងតើខ្ញុំឲ្យពិន្ទុរឿងនេះប៉ុន្មាន? សម្រាប់ខ្ញុំឲ្យពិន្ទុររឿង Eternal Love 9.8/10។
នៅពេលដែលសួរថា តើគួរតែទស្សនារឿងនេះអត់ ខ្ញុំច្បាស់ជាឆ្លើយថាអ្នកគួរតែទស្សនា។ ហេតុអីបានជាត្រូវទស្សនារឿងមួយនេះ? វាមានអ្វីពិសេសខ្លះទៅ?
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដំបូងគេនោះគឹ រឿងនេះល្បីខ្លាំង មិនថានៅប្រទេសចិនឬក្រៅប្រទេសនោះទេ។ រឿង Eternal Love នេះមានអ្នកទស្សនាច្រើនជាងគេបំផុតនៅប្រទេសចិនតាមប្រព័ន្ធ internet ដែលមានចំនួនទស្សនាដល់ទៅជាង ៣៥ ពាន់លានដង ហើយមានអ្នកនិយាយអំពីររឿងនេះជាង ២៩ លានដងនៅ Sina Weibo។ មិនតែប៉ុណ្ណេះ រឿងនេះជាប់លេខមួយទាំងនៅ Weibo និង Baidu ជារឿងភាគល្បីបំផុត។ បើនិយាយពីនៅក្រៅប្រទេសវិញ នៅ Drama Fever រឿង Eternal Love មានអ្នកទស្សនាច្រើនប្រចាំសប្តាហ៍ចាប់តាំងពីថ្ងៃចាក់ផ្សាយរហូតដល់ចប់ ដោយមានអ្នកទស្សនាចំណាត់លេខមួយទៀតផងកាលពីខែមីនាកន្លងទៅ។ ចំណែកនៅក្នុង YouTube វិញ រឿង Eternal Love ក៏មានអ្នកទស្សនាច្រើនផងដែរ គឺក្នុងមួយភាគមានអ្នកទស្សនាចាប់ពីមួយលានដងឡើងទៅ ហើយភាគខ្លះមានអ្នកទស្សនាដល់ទៅបីឬបួនលានដងឯណោះ។
ចំពោះសាច់រឿងវិញគឺល្អឥតខ្ចោះតែម្តង ហើយការកាត់តនោះទៀតកាន់តែអស្ចារ្យថែមទៀត។ សាច់រឿងធ្វ់ើឲ្យមើលហើយចង់មើលទៀត ទ្រាំរង់ចាំមើលភាគបន្តមិនបាន ដល់ថ្នាក់ថាខ្ញុំមើលមុនពេលដេកដល់ប្រហែលម៉ោងពីរ ម៉ោងបីហើយ ព្រឹកឡើងក្រោកពីដេកភ្លាមមើលរឿងនេះបន្តទៀត និយាយរួមទៅមើលឥតល្ហែតែម្តង។
អញ្ចឹងតើខ្ញុំឲ្យពិន្ទុរឿងនេះប៉ុន្មាន? សម្រាប់ខ្ញុំឲ្យពិន្ទុររឿង Eternal Love 9.8/10។




Comments
Post a Comment