"Queen of Mystery" មានអ្នកទស្សនាច្រើនជាងគេសម្រាប់រឿងភាគថ្ងៃពុធ-ព្រហ


រឿងភាគរបស់ទូរទស្សន៍ KBS2 "Queen of Mystery"​ រក្សាដំណែងជារឿងភាគដែលមានអ្នកទស្សនាច្រើនជាងគេប្រចាំថ្ងៃ កាលពីម្សិលមិញ។

 យោងតា​ម Nielsen Korea ដែលបានចេញផ្សាយនៅថ្ងៃនេះ រឿងភាគ "Queen of Mystery" ដែលបានចាក់ផ្សាយកាលពីម្សិលមិញ មានអ្នកទស្សនាទូទាំងប្រទេស 10.7។ ចំនួនអ្នកទស្សនានេះបានធ្លាក់ចុះបន្តិចពីភាគមុនចំនួន 0.2% ដែលមានអ្នកទស្សនា 10.9%។ ទោះបីជាយ៉ាងណា រឿងភាគ "Queen of Mystery" របស់ទូរទស្សន៍ KBS2 ជារឿងភាគតែមួយគត់ដែលមានអ្នកទស្សនាដល់ទៅពីរខ្ទង់។

ចំណែកអ្នកទស្សនាទូរទស្សន៍ SBS "Saimdang, Light's Diary" មានចំនួន 7.8% ហើយ MBC "Radiant Office" មានអ្នកទស្សនា 6.8%។

ប្រភពៈ (1)

Comments