Park Seo Joon និង Kim Ji Won វាយបោចសក់គ្នាក្នុងរឿងថ្មី "Fight for My Way"


រឿងភាគដែលអ្នកទស្សនាទន្ទឹងរង់ចាំជាយូរមកហើយ "Fight for My Way" បានចេញវីឌីអូខ្លីជាលើកដំបូង។

នៅក្នុងវីឌីអូខ្លី រឿងភាគរបស់ទូរទស្សន៍ KBS2 "Fight for My Way" បានបង្ហាញពី Park Seo Joon ដែលចង់ក្លាយជាអ្នកហាត់តៃក្វាន់ដូ និង Kim Ji Won ចង់ក្លាយឃាអ្នកអានពត៌មានតាមទូរទស្សន៍។

Park Seo Joon ពាក់សម្លៀកបំពាក់តៃក្វាន់ដូ និងវ៉ែនតា ហើយ Kim Ji Won ពាក់សម្លៀកបំពាក់ពណ៌ផ្កាឈូក។ អ្នកទាំងពីរសើចញញឹមយ៉ាងចម្លែករកគ្នា ហើយ Park Seo Joon ដោះខោអាវចេញ រួច Kim Ji Won ក៏ដោះអាវធំរបស់នាងចេញផងដែរ។ បន្ទាប់មកអ្នកទាំងពីក៏ចាប់ផ្តើមវាយបោចសក់គ្នា។

"Fight for My Way" នេះនឹងចាក់ផ្សាយភាគដំបូងនៅខែឧសភា ថ្ងៃទី8 បន្ទាប់ពីរឿង "Mrs. Perfect" រៀងរាល់ថ្ងៃច័ន្ទ និងអង្គារ។ គួរបញ្ជាក់ផងដែរថា រឿងភាគមួយនេះនិពន្ធ ដែលបាននិពន្ធរឿង "Baek Hee Has Returned" ​កាលពីឆ្នាំ2016 កន្លងទៅ ហើយដឹកដាំសម្តែងដោយអ្នកដឹកនាំសម្តែងក្នុងរឿង "Oh My Venus"។

ប្រភព: (1)

Comments