OCN "Tunnel" មានអ្នកទស្សនាកើនឡើងលើសភាគមុនៗទាំងអស់... 5.41%


រឿងភាគប្រចាំចុងសប្តាហ៍របស់ទូរទស្សន៍ខ្សែកាប OCN "Tunnel" មានកម្រិតអ្នកទស្សនាកើនឡើងជាថ្មីម្តងទៀត។

ដោយយោងតាម Nielsen Korea ដែលបានចេញផ្សាយនៅថ្ងៃនេះ កម្រិតអ្នកទស្សនារឿង "Tunnel" មាន 5.4%។ កម្រិតអ្នកទស្សនានេះបានកើនលើសកម្រិតអ្នកទស្សនាភាគមុនៗទាំងអស់។ កាលពីចាប់ផ្តើមដំបូង កម្រិតអ្នកទស្សនារឿងនេះមានតែ 2.76% តែប៉ុណ្ណោះ ហើយបានបន្តកើនឡើងដល់ទៅ 5.17% នៅភាគទី8 និង 5.41% នៅភាគទី10 ដែលបានចាក់ផ្សាយម្សិលមិញនេះ។

OCN "Tunnel" ចាក់ផ្សាយរាល់ថ្ងៃសៅរ៍ និងអាទិត្យ នៅម៉ោង 10 យប់។

ប្រភព: (1)

Comments