ទឹកចិត្តម្តាយដែលស្រឡាញ់កូនគឺជារឿងល្អ
ប៉ុន្តែបើស្រឡាញ់កូនខ្លាំងពេកអាចនឹងក្លាយទៅជារឿងអាក្រក់ទៅវិញ។
រឿងភាគថ្មីរបស់ទូរទស្សន៍ KBS2 រឿង "Nameless Woman"
និយាយពីស្ត្រីពីរនាក់ដែលស្រឡាញ់កូនខ្លាំងជាង អ្នកម្តាយធម្មតាដទៃទៀត។
តារាសម្តែងស្រី Bae Jong Ok បានត្រឡប់មកសម្តែងក្នុងរឿងភាគទូរទស្សន៍វិញបន្ទាប់ពីសម្រាកអស់រយៈពេល 6ឆ្នាំ ដែលរឿងភាគចុងក្រោយដែលបានសម្តែងកាលពី 6ឆ្នាំមុនមានចំណងជើងថា Pure Pumpkin Flower របស់ទូរទស្សន៍ SBS។ ចំណែក Oh Ji Eun វិញទើបតែបញ្ចប់ការសម្តែងថ្មីៗក្នុងក្នុងរឿង "Blow Breeze" របស់ទូរទស្សន៍ MBC។ រឿងនេះដឹកនាំដោយ Kim Myung Wook និងអ្នកនិពន្ធរឿង Moon Eun Ah បានជួបគ្នាម្តងទៀតបន្ទាប់ពីរបានជួបគ្នា កាលពី 7ឆ្នាំមុននៅក្នុងរឿង "You are My Destiny" ដែលទទួលបានពេញចិត្តច្រើនក្នុងឆ្នាំ 2008 និងរឿង "Smile Again" ក្នុងឆ្នាំ 2010 របស់ទូរទស្សន៍ KBS1 ដូចគ្នា។
គួរបញ្ជាក់ផងដែរ រឿង "Nameless Woman" នឹងចាក់ផ្សាយ នៅម៉ោង 7:50 យប់ នៅថ្ងៃទី 24 ខែមេសា បន្ទាប់ពីរឿង "First Love Again" រាល់ថ្ងៃច័ន្ទដល់សុក្រ នៅលើកញ្ចក់ទូរទស្សន៍ KBS2។
ប្រភពៈ (1)

Comments
Post a Comment