ភាគដំបូងរបស់រឿង Mystery Queen ជាប់ចំណាត់ថ្នាក់លេខមួយ

Mystery Queen សម្តែងដោយ Kwon Sang Woo និង Choi Kang Hee

រឿងភាគរបស់ទូរទស្សន៍ KBS2 រឿង Mystery Queen គ្រាន់តែចាក់ផ្សាយភាគទីមួយភ្លាមជាប់ចំណាត់ថ្នាក់ថ្នាក់លេខមួយភ្លាម។

យោងតាម Nielsen Korea នៅថ្ងៃនេះបង្ហាញថា កម្រិតអ្នទស្សនារបស់ទូរទស្សន៍ KBS2 រឿង Mystery Queen ដែលបានចាក់ផ្សាយកាលពីម្សិលមិញនេះមានចំនួន 11.2% (ទូទាំងប្រទេស)។ កម្រិតអ្នកទស្សនាប៉ុណ្ណេះគឺតិចជាងភាគចុងក្រោយរបស់រឿង Chef Kim ចំនួន 6% ប៉ុន្តែរឿងនេះបានជាប់លេខមួយក្នុងម៉ោងផ្សាយតែមួយជាមួយរឿងភាគដទៃទៀត។

Saimdang , Light’s Diary ដែលជារឿងចាក់ផ្សាយម៉ោងជាមួយគ្នារបស់ទស្សន៍ SBS មានកម្រិតអ្នកទស្សនាចំនួន 9.4% ហើយរឿង Radiant Office របស់ទូរទស្សន៍ MBC មានអ្នកទស្សនា 7.4%។ កម្រិតអ្នកទស្សនារឿង Saimdang , Light’s Diary បានកើតឡើន 0.1% ពីភាគមុនដែលមានតែ 9.3% ចំណែក Radiant Office វិញបានកើតឡើងអ្នកទស្សនា 1.4% ពីភាគមុនដែលមានតែ 6.0%។

ប្រភព៖ ()

Comments