"Mystery Queen" មានកម្រិតអ្នកទស្សនា 10.9% ...ជាប់លេខ1



រឿងភាគ "Queen of Mystery" ជាប់ចំណាត់ថ្នាក់លេខ1 ក្នុងពេលចាក់ផ្សាយ ដោយកើនកម្រិតអ្នកទស្សន៍មកដល់ជាង 10%។

យោងតាម Nielsen Korea នៅថ្ងៃទី21 ខែមេសានេះបានបង្ហាញថា រឿងភាគរបស់ទូរទស្សន៍ KBS2 "Queen of Mystery" មានកម្រិតអ្នកទស្សនានៅថ្ងៃទី 20 ម្សិលមិញចំនួន 10.9%។ រឿងភាគរបស់ទូរទស្សន៍ SBS "Saimdang, Light's Diary" ដែលចាក់ផ្សាយនៅម៉ោងជាមួយគ្នា មានកម្រិតអ្នកទស្សនា 8.3% ហើយរឿងភាគរបស់ទូរទស្សន៍ MBC "Radiant Office" មានកម្រិតអ្នកទស្សនាត្រឹមតែ 6.7%។

"Queen of Mystery" បានជាប់ចំណាត់ថ្នាក់លេខ1 ហើយមានកម្រិតអ្នកទស្សនាកើនឡើង 3.2% ពីភាគមុន ដែលមានត្រឹមតែ 7.7%។

ប្រភពៈ (1)

Comments