អ្នកទស្សនារឿង "Man to Man" ធ្លាក់ចុះ... ហេតុអី?


[ខ្ញុំ❤រឿងកូរ៉េ - Song Ho] កម្រិតអ្នកទស្សនារឿង "Man to Man" បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃទី 28 ម្សិលមិញនេះ។

រឿងភាគរបស់ទូរទស្សន៍ JTBC "Man to Man" មានអ្នកទស្សនាត្រឹមតែ 2.5% ប៉ុណ្ណោះ កាលពីម្សិលមិញ ដោយយោងតាម Nielsen Korea។ កម្រិតអ្នកទស្សនានេះបានធ្លាក់ចុះ 1.57% ពីភាគមុនដែលមាន 4.07% ដោយសារតែមាន Presidential Debate របស់បេក្ខជនប្រធានាធិបតីកាលពីយប់ថ្ងៃម្សិលមិញ ទើបធ្វើឲ្យមានផលប៉ះពាល់ដល់កម្រិតអ្នកទស្សនារឿងភាគនៅពេលយប់ដូចគ្នាបែបនេះ។

"Man to Man" ជារឿងនិយាយពីបុរសម្នាក់ដែលជាភ្នាក់ងារសម្ងាត់ ចូលទៅធ្វើជាអ្នកការពាររបស់តារាល្បី ដែលផ្សាយជូនទស្សនានៅថ្ងៃសុក្រ និងសៅរ៍ ម៉ោង 11យប់។

ប្រភព: (1)

Comments