ការស្លាប់ជាវិធីថ្មីមួយដើម្បីបែកពីសង្សារ... "Man to Man"

 
នៅក្នុងរឿងភាគ "Man to Man" របស់ទូរទស្សន៍ JTBC នៅភាគទី1 ម្សិលមិញនេះ មានឈុតមួយបង្ហាញពីវិធីបែកគ្នាថ្មីរបស់ Agent K ដែលដើរតួរដោយ Park Hae Jin នឹងសង្សាររបស់គេ។

វិធីបែកគ្នានេះគឺងាយទេ គ្រាន់តែ Agent K ណាត់សង្សាររបស់គេទៅកន្លែងញ៉ាំអីមួយកន្លែង រួចហើយនៅពេលដែលនាងមកដល់ គេប្រាប់ថាខ្លួនទៅចាំនាងនៅឯឡានមុនដោយផ្ញើរសារទៅនាងថា ស្រឡាញ់នាងផងដែរ។ នៅពេលដែល Agent K ដឹងថាសង្សាររបស់គេចេញមកក្រៅ ឃើញឡានរបស់គេហើយ គេក៏ធ្វើឲ្យឡានដែលគេកំពុងអង្គុយនោះផ្ទុះ។ ស្របពេលសង្សារគេយំស្រែក មិនបានមើលទៅឡានដែលគេអង្គុយ Agent K ក៏ចេញពីឡាននោះទៅ។ វិធីបែកគ្នានេះពិតជាមានគំនិតឆ្នៃប្រឌិតមែន។

"Man to Man" ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ JTBC រាល់ថ្ងៃសុក្រ និងសៅរ៍ ម៉ោង11យប់។

ប្រភព: JTBC

Comments