[ខ្ញុំ❤រឿងកូរ៉េ - Song Ho] កម្រិតអ្នកទស្សនារឿង "Man to Man" របស់ទូរទស្សន៍ JTBC បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីបានធ្លាក់ចុះទៅ 2% កាលពីភាគទី 3 នៅថ្ងៃសុក្រ។
យោងតាម Nielsen Korea ដែលបានចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា រឿងភាគរបស់ទូរទស្សន៍ JTBC "Man to Man" មានអ្នកទស្សនា 3.46% នៅថ្ងៃទី29 ម្សិលមិញនេះ។ កម្រិតអ្នកទស្សនានេះបានកើនឡើងពីភាគមុនចំនួន 0.93% ដែលមានតែ 2.52%។
អ្នកទស្សនារឿង "Man to Man" មានចំនួន 4% នៅភាគទី1 និងទី2 ប៉ុន្តែស្រាប់តែធ្លាក់ចំនួនអ្នកទស្សនាមកត្រឹម 2% នៅភាគទី3។ អ្នកទស្សនាកើនឡើងវិញនៅភាគទី 4 មក 3% ហើយមិនដឹងអ្នកទស្សនាអាចកើនឡើងថែមទៀតនៅភាគបន្តយ៉ាងណានោះទេ។
"Man to Man" ចាក់ផ្សាយនៅទូរទស្សន៍ JTBC នៅថ្ងៃសុក្រ និងសៅរ៍ ម៉ោង 11 យប់។
ប្រភព: (1)

Comments
Post a Comment