រឿងភាគរបស់ទូរទស្សន៍ JTBC បានបំបែកកំណត់ត្រាតាំងតែពីភាគដំបូង ដែលបានចាក់ផ្សាយកាលពីម្សិលមិញ។
យោងតាម Nielsen Korea ដែលបានចេញផ្សាយនៅថ្ងៃទី22 នេះ រឿង "Man to Man" មានកម្រិតអ្នកទស្សនាកាលពីម្សិលមិញចំនួន 4.055% ដែលចំនួនអ្នកទស្សន៍នេះច្រើនសម្រាប់រឿងភាគរបស់ទូរទស្សន៍ខ្សែកាប JTBC។
កម្រិតអ្នកទស្សនារឿង "Man to Man" នៅភាគដំបូងនេះ មានចំនួនច្រើនជាងកម្រិតអ្នកទស្សនា ភាគដំបូងរបស់រឿង "Strong Woman Do Bong Soon" ដែលមាន 3.829% ទៅទៀត។ ហើយកម្រិតអ្នកទស្សនារឿង "Man to Man" នៅភាគដំបូងនេះគឺមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររឿងភាគរបស់ទូរទស្សន៍ខ្សែកាប JTBC នេះ។
យ៉ាងណាមិញ "Man to Man" ចាក់ផ្សាយរាល់ថ្ងៃសុក្រ និងសៅរ៍ ម៉ោង11យប់ លើកញ្ចក់ទូរទស្សន៍ JTBC។
ប្រភព: (1)

Comments
Post a Comment