Lee Jong Suk បង្ហោះរូបកាលពីនៅក្មេង ស្របពេលរឿងថ្មីជិតចាក់ផ្សាយនៅ SBS



Lee Jong Suk បានបង្ហោះរូបរបស់ខ្លួនកាលនៅពីក្មេងនៅលើ Instagram កាលពីថ្ងៃទី21 ម្សិលមិញនេះ។

រូបភាពកាលនៅពីក្មេងរបស់ Lee Jong Suk ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់។ រូបនៅកាលពីនៅក្មេង និងឥឡូវមិនសូវមានអ្វីខុសគ្នានោះទេ គឺគួរឲ្យស្រឡាញ់ដូចគ្នា តាំងពីមុខមាត់និងសាច់ឈាម។

ម៉្យាងវិញទៀត Lee Jong Suk នឹងបង្ហាញខ្លួននៅក្នុងរឿងភាគថ្មី "While You were Sleeping" របស់ទូរទស្សន៍ SBS ជាមួយ Suzy ឆាប់ៗនេះ។ រឿងថ្មីនេះដែរ នឹងដឹកនាំការសម្តែងដោយ Oh Choong Hwwan ដែលធ្លាប់ដឹកនាំរឿង "Doctors" និង "My Love from the Star" ហើយ សរសេរដោយអ្នកនិពន្ធ Park Hye Ryun ដែលធ្លាប់សរសេររឿង "Pinocchio" រឿង "I Can Hear Your Voice" និង "Dream High"។

ប្រភព: (1)

Comments