កម្រិតអ្នកទស្សនារឿង "Rebel: Thief Who StealPeople" មានចំនួន 12.4% ដោយកម្រិតអ្នកទស្សនានេះបានកើនឡើងពីភាគមុន 0.3% ដែលមានតែ 12.1%។ នេះជាលើកទី1 ហើយក្នុងខែនេះដែលអ្នកទស្សនារឿង "Rebel" មានចំនួនច្រើនជាង រឿង "Whisper" របស់ទូរទស្សន៍ SBS ដោយរឿងភាគរបស់ទូរទស្សន៍ SBS តែងតែនាំមុខគេ ក្នុងពេលកន្លងមក។
អ្នកទស្សនារឿង "Whisper" របស់ទូរទស្សន៍ SBS មានចំនួន 11.9% ដោយបានធ្លាក់ចុះអ្នកទស្សនា 3.6% ពីភាគមុន ដោយមាន 15.5%។ ចំណែកអ្នកទស្សនាទូរទស្សន៍ KBS2 "Perfect Wife" វិញ មានអ្នកទស្សនា 4.9%។
មូលហេតុមួយដែលនាំឲ្យមានការប្រែប្រួលនេះដោយសារ ការផ្សាយពីការជជែកគ្នានៃ Presidential Debate របស់ទូរទស្សន៍ JTBC។ អ្នកទស្សនារឿង "Whisper" ធ្លាក់ចុះជាទម្ងន់ដោយសារ មួយចំនួនធំនៃអ្នកទស្សនារឿងនេះបានប្តូរទៅមើលការផ្សាយនៅទូរទស្សន៍ JTBC វិញ រហូតធ្វើឲ្យទូរទស្សន៍នេះមានអ្នកទស្សនាដល់ទៅ 15.4%។ នេះជាកម្មវិធីដែលមានអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ JTBC តាំងតែពីពេលចាក់ផ្សាយមក។
ប្រភព: (1)

Comments
Post a Comment