"Man to Man" ជារឿងភាគដែលបានផ្លាស់ប្តូរប្រវត្តិសាស្ត្រថ្មីដែលមានអ្នកទស្សនាច្រើននៅទូរទស្សន៍ JTBC។ រឿងភាគមួយនេះមិនត្រឹមតែល្បីនៅប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងល្បីនៅប្រទេសចិនថែមទៀតផង។
នៅថ្ងៃទី25 នេះ រឿងភាគរបស់ទូរទស្សន៍ JTBC "Man to Man" ដែលសរសេរដោយ Kim Won Seok និងដឹកនាំការសម្តែងដោយ Lee Chang Min ហើយសម្តែងដោយ Park Hae Jin កំពុងជាប់ចំណាត់ថ្នាក់លេខ 4 សម្រាប់ការស្វែងរក Real-time Search នៅលើ Weibo។
នេះបានបង្ហាញឲ្យឃើញថា JTBC "Man to Man" កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសចិន។ មិនមែនមានតែនៅប្រទេចិននោះទេ នៅហុងកុងវិញក៏មានការចាប់អារម្មណ៍លើរឿង "Man to Man" ផងដែរ ដោយសារពត៌មានកំពូលក្នុងប្រទេស Dong Bang Newspaper បានសរសេរពីកម្រិតអ្នកទស្សនារបស់រឿងនេះ។
"Man to Man" ផ្សាយជូនទស្សនានៅថ្ងៃសុក្រ និងសៅរ៍ នៅម៉ោង 10យប់ លើកញ្ចក់ទូរទស្សន៍ខ្សែកាប JTBC។
ប្រភព: (1)


Comments
Post a Comment