JTBC "Man to Man" មានអ្នកទស្សនាកើនឡើងជាថ្មីម្តងទៀត


កម្រិតអ្នកទស្សនារឿង "Man to Man" របស់ទូរទស្សន៍ JTBC បានកើនឡើងជាថ្មីម្តងទៀត។

យោងតាម Nielsen Korea នៅថ្ងៃទី23 នេះបានចេញផ្សាយថា រឿង "Man to Man" ដែលបានចាក់ផ្សាយកាលពីថ្ងៃទី22 ម្សិលមិញមានចំនួនអ្នកទស្សនា 4.074%។ កម្រិតអ្នកទស្សនានេះបានកើនពីភាគមុនចំនួន 0.019% ដែលមានតែ 4.055% ប៉ុណ្ណោះ។

កម្រិតអ្នកទស្សនា "Man to Man" នៅភាគទី1 បានយកឈ្នះកម្រិតអ្នកទស្សនារឿង "Strong Woman Do Bong Soon"។ ម៉្យាងទៀត រឿងនេះបានទាក់ចិត្តទស្សនិកជនឲ្យជាប់ចិត្តយ៉ាងខ្លាំង ហើយចាប់ផ្តើមល្បីផងដែរតាំងពីភាគដំបូងមកម្លេះ។ ថាមិនត្រូវ "Man to Man" អាចនឹងបង្កើតប្រវត្តិសាស្ត្រថ្មីដោយមានអ្នកទស្សនាច្រើនជាងគេនៅទូរទស្សន៍ JTBC ទៀតផង។

ប្រភព: (1)

Comments