[ខ្ញុំ❤រឿងកូរ៉េ - Song Ho] រឿងភាគរបស់ទូរទស្សន៍ JTBC ហាក់ដូចជាជួបនឹងផ្ទៃមេឃស្រឡះវិញម្តង បន្ទាប់ពីជួបតែពពកខ្មៅអស់ពេលដ៏យូរមកហើយ។
ថ្មីៗនេះ រឿងភាគដែលបានចាក់ផ្សាយនៅទូរទស្សន៍ JTBC ទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីទស្សនិកជន។ "Man to Man" ជារឿងភាគថ្មីដែលបន្តដំណែងនៃភាពល្បីល្បាញជារឿង "Strong Woman Do Bong Soon" ដែលបានចប់ថ្មីៗនេះ។
រហូតដល់ឆ្នាំមុន រឿងភាគរបស់ទូរទស្សន៍ JTBC ត្រូវបានគេទទួលស្គាល់ថាជារឿងភាគដែលផលិតបានល្អ ប៉ុន្តែមិនសូវមានអ្នកទស្សនាច្រើននោះទេ។ ជាក់ស្តែង រឿង "Madam Antoine" មានអ្នកទស្សនាតិចបំផុត ហើយ "Ms. Temper and Nam Jung Gi" វិញទួលបានការគាំទ្រគួរសមដែរ ដោយរឿងនេះមានអ្នកទស្សនាដល់ទៅ 3%។
តាំងពីពេលនោះមក ទូរទស្សន៍ JTBC បានសាកល្បងរឿងបែបប្រវត្តិសាស្ត្រវិញម្តងជាមួយរឿង "Mirror of the Witch" និងរឿងនិយាយពីយុវ័យ "Age of Youth" ទួលបានការគាំទ្រគួរសម រហូតទូរទស្សន៍ JTBC មានគម្រោងផលិតរឿង "Age of Youth" រដូវកាលទី2 ទៀតផង។ ថ្វីត្បិត គម្រោងនៃរឿង "Age of Youth" រដូវទី2 ត្រូវបានរៀបចំយ៉ាងល្អហើយក៏ដោយ ប៉ុន្តែចំនួនអ្នកទស្សនាវិញមិនធានាថាអាចនឹងមានច្រើនឬយ៉ាងណានោះទេ។
អ្នកទស្សនានៅជាប់គាំងជាមួយរឿង "Fantastic" ដែលសម្តែងដោយ Kim Hyun Joo និង Joo Sang Wook មានអ្នកទស្សន៍ច្រើនដែ ប៉ុន្តែចំនួនអ្នកទស្សនានៅជាប់គាំងត្រឹម 2%។ ចំណែករឿង "My Wife is Having an Affair This Week" វិញក៏មានអ្នកទស្សនាច្រើនដែរ ប៉ុន្តែនៅតែហក់មិនផុត 3%។ បន្ទាប់មកទៀតរឿង "Solomon's Perjury" ដែលចាក់ផ្សាយទល់មុខជាមួយនឹង
រឿង "Goblin" របស់ទូរទស្សន៍ tvN មានអ្នកទស្សនាត្រឹមតែ 1% ប៉ុណ្ណោះ ទោះបីជារឿងនេះផលិតមកបានយ៉ាងល្អក៏ដោយ។
លុះមកដល់រឿង "Strong Woman Do Bong Soon" វិញម្តង ទស្សនិកជកមិនខកខានតាមដានរឿងនេះឡើយឲ្យតែដល់ម៉ោង 11 យប់ នៅពេលដែលរឿងនេះចាក់ផ្សាយ។ រឿងនេះមានអ្នកទស្សនាដល់ទៅ 9% នៅពេលចាក់ផ្សាយ ដោយសារការប៉ិនប្រសប់ក្នុងការសម្តែងរបស់ Park Bo Young និង Park Hyung Sik។
បន្តមកទៀត រឿង "Man to Man" ចាប់ផ្តើមដំបូងមានអ្នកទស្សនាច្រើនជាងភាគដំបូងរបស់រឿង "Strong Woman Do Bong Soon" ទៅទៀត ដោយមានអ្នកទស្សនាដល់ទៅ 4% ឯណោះ។ រឿងនេះសរសេរដោយអ្នកនិពន្ធរឿងដ៏ល្បីកាលពីឆ្នាំមុន រឿង "Descendants of the Sun"។
ប្រភព: (1)

Comments
Post a Comment