គីមជីវ៉ុន និង ផាកសូជុន ត្រឡប់មកវិញជាមួយរឿងភាគថ្មី "Fight for My Way"


រឿងភាគថ្មីរបស់ទូរទស្សន៍ KBS2 ដែលមានចំណងជើងថា "Fight for My Way" នឹងចូលរួមសម្តែងដោយតួរប្រុសក្នុងរឿង "Hwarang" លោកផាកសូជុន (Park Seo Joon) និងតួរស្រីក្នុងរឿង "Descendants of the Sun" កញ្ញាគីមជីវ៉ុន (Kim Ji Won)។

នេះជាលើកទីមួយដែល​ កញ្ញាគីមជីវ់ុន សម្តែងជាតួរឯកនៅក្នុងរឿងភាគទូរទស្សន៍។  រឿងភាគ "Fight for My Way" នេះនឹងចាក់ផ្សាយភាគដំបូងនៅខែឧសភា ថ្ងៃទី៨ បន្ទាប់ពីរឿង "Mrs. Perfect" រៀងរាល់ថ្ងៃច័ន្ទ និងអង្គារ។ គួរបញ្ជាក់ផងដែរថា រឿងភាគមួយនេះនិពន្ធដោយ អុីមសាងឆុន ដែលបាននិពន្ធរឿង "Baek Hee Has Returned" ​កាលពីឆ្នាំ២០១៦ កន្លងទៅ ហើយដឹកដាំសម្តែងដោយ លីណាយ៉ន ដែលធ្លាប់ដឹកនាំសម្តែងក្នុងរឿង "Oh My Venus"។

ប្រភពៈ ()

Comments