Chicago Typewriter អាចជា Goblin ឬក៏ Entourage ទី2?


នៅពេលដែលដឹងថាសាច់រឿង តួរសម្តែង និងអ្នកនិពន្ធរឿងល្បីៗណាមួយចេញរឿងអ្វីថ្មី ច្បាស់ជាធ្វើឲ្យអ្នកតាមដានមានការចាប់អារម្មណ៍នឹងរឿងភាគនោះជាក់ជាមិនខាន។ ដូចជារឿងភាគថ្មីរបស់ទូរទស្សន៍ tvN រឿង Chicago Typewriter ធ្វើឲ្យមានការចាប់អារម្មណ៍ និងមានសំណួរមួយថា តើរឿងនេះអាចជារឿង Goblin ឬ Entourage ទី2ដែរឬទេ?


រឿងភាគពីររបស់ tvN គឺ Goblin ឬ Entourage អាចជាវាសនារបស់រឿង Chicago នេះ។ Entourage ជារឿងដែលថតឡើងវិញពីរឿងចំណងជើងដដែលរបស់ទូរទស្សន៍ HBO អាមេរិចដែលបានចាក់ផ្សាយចាប់ពីឆ្នាំ 2014 ដល់ 2011។ រឿងនេះជារឿងទីមួយដែលបានទិញសិទ្ធពីអាមេរិច យកមកថតឡើងវិញជារឿងកូរ៉េ។ Entourage បានចូលរួមសម្តែងដោយតារ៉ាល្បីៗជាច្រើនដូចជា Seo Kang Joon និង Lee Kwang Soo ជាដើម។ ប៉ុន្តែរឿងភាគមួយនេះមិនសូវមានអ្នកទស្សនានោះទេ ដោយមានកម្រិតអ្នកទស្សនាមិនបាន 1% ផង។

និយាយពី Goblin វិញក៏ចូលរួមសម្តែងដោយតារាល្បីៗដែរដូចជា Gong Yoo និង Kim Go Eun ជាដើម។ Goblin និពន្ធដោយ Kim Eun Sook ដែលជាអ្នកនិពន្ធរឿង Descendants of the Sun ផងដែរ។ ខុសពីរឿង Entourage រឿង Goblin ទទួលបានចូលចិត្តច្រើនរហូតបំបែកកំណត់ត្រាទូរទស្សន៍ខ្សែកាបទៀតផង ដោយមានអ្នកទស្សន៍ដល់ទៅ 20% នៅភាគចុងក្រោយ។

ទាំង Entourage និង Goblin សុទ្ធតែជារឿងដែលអ្នកទស្សនាទន្ទឹងរង់ចាំតាំងពីមុនពេលចាក់ផ្សាយ តែលទ្ធិផលខុសគ្នាដាច់ស្រឡះ។ Chicago Typewriter ជារឿងថ្មីរបស់អ្នកនិពន្ធរឿងល្បីៗដូចជា Kill Me, Heal Me និង Moon Embracing the Sun។ ចង់ដឹងថាវាសនារបស់ Chicago Typewriter នឹងទៅជាយ៉ាងណា គឺមានតែរង់ចាំមើលទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរ Chicago Typewriter ចាក់ផ្សាយនៅយប់ថ្ងៃទី 7 នេះនៅទូរទស្សន៍ tvN។

ប្រភព (1)

Comments