[ខ្ញុំ❤រឿងកូរ៉េ - Kang Woo] រឿងភាគរបស់ទូរទស្សន៍ tvN "Chicago Typewriter" នឹងចាក់ផ្សាយនៅថ្ងៃនេះ 2ភាគបន្តគ្នា។
ភាគទី 7 របស់រឿង "Chicago Typewriter" មិនបានចាក់ផ្សាយឡើយ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ព្រោះតែការចាក់ផ្សាយ Presidential Candidate Debate។ ជំនួសពីការមិនចាក់ផ្សាយនៅថ្ងៃម្សិលមិញ ទូរទស្សន៍ tvN នឹងចាក់ផ្សាយរឿងនេះចំនួន 2ភាគ នៅថ្ងៃនេះ ចាប់ពីម៉ោង 8 យប់។
ចំណែកកម្មវិធី "SNL Korea 9" នឹងពន្យារពេលចាក់ផ្សាយរយៈពេល 70នាទី ខុសពីការចាក់ផ្សាយរាល់ដង ដោយចាប់ផ្តើមកម្មវិធីនៅម៉ោង 10:30 យប់។
ប្រភព: (1)

Comments
Post a Comment