រូបភាពខាងលើនេះគឺនៅក្នុងរឿង Because of Meeting You
១២
អ្នកអានរឿងនេះគួរតែមានអាយុចាប់ពី១២ឆ្នាំឡើងទៅ!
ប្រលោមលោកថ្មី Original Storyពីអ្នកនិពន្ធរឿងម្នាក់នោះជាអូន "ប៊ុនទិត្យ"
ភាគ១
ណារីជាកូនស្រីតែម្នាក់គត់របស់អ្នកមានគួរសមពីរនាក់ប្តីប្រពន្ធនៅក្នុងភូមិតូចមួយ ហើយនៅថ្ងៃមួយពេល នាងមានអាយុត្រូវរៀបការ ពុកម៉ែនាងចង់ឲ្យនាងមានប្តីនឹងគេ តែនាងមិនព្រមស្រឡាញ់នណាម្នាក់សោះ។ លុះដល់ ពេលនាងមានអាយុម្ភៃឆ្នាំ អ្នកមកដណ្តឹងកាន់តែច្រើនឡើងៗមិនថាកូនអ្នកមាន កូនអ្នកក្រនោះទេ។ ដោយសារតែ ហេតុនេះហើយទើបធ្វើ ឲ្យពុកម៉ែរបស់នាងពិបាកចិត្តខ្លាំងព្រោះពួកគាត់ខ្លាចថានាងនៅតែមិនយកប្តីរហូត។ នាព្រឹក មួយណារីចេញទៅផ្សារជាមួយអ្នកសុខដែលជាអ្នកដែលពុកម៉ែនាងយកមកចិញ្ចឹម…
- អ្នកនាង! កុំដើរលឿនពេក ចាំខ្ញុំផង… (សុខស្រែកទៅប្រាប់ណារីនៅខាងមុខ)- បងសុខឯង គ្រាន់តែកាន់អីវ៉ាន់ប៉ុណ្ណឹងសោះម៉េចក៏មិនដើរឲ្យលឿនមក…
- អ្ហាយ… អាងតែខ្លួនឯងជាអ្នកនាង ប្រើគេមើលតែគោក្របីទៅហើយ (សុខនិយាយខ្សិបៗ)
- បងសុខឯងនិយាយអីម៉ិញ?
- បាទ? អត់មានអីទេអ្នកនាង ខ្ញុំថាបើខ្ញុំដើរទៅមុខអ្នកនាងក៏មិនសមដែរ…
- កុំគិតថាខ្ញុំមិនលឺណា… ម៉ិញដូចមិនមែននិយាយអញ្ចឹងទេ… (ណារីនិយាយហើយក៏ឈប់ស្ងៀមហើយ សម្លឹងមុខសុខ)
- អ្នកនាងចង់ធ្វើអីខ្ញុំ?
- បងឯងគិតថាខ្ញុំចង់ធ្វើអី? (ណារីធ្វើជាសួរ)
- ចង់វាយខ្ញុំ?
- បើដឹងអញ្ចឹងហើយ បងឯងដើរមកឲ្យខ្ញុំវាយតាមសម្រួលមក…
- វាយតិចៗបានហើយអ្នកនាង…
សុខធ្វើជាដើរតិចៗទៅជិតណារីហើយក៏រត់ទៅផ្ទះមុនណារីបាត់ទៅ។ នៅពេលទៅដល់ ផ្ទះវិញ…
- ពីរនាក់នេះម៉េចក៏រត់ដេញគ្នាមើលតែកូនក្មេងអញ្ចឹង? (ម៉ែណារីនិយាយ)
- ម៉ែ… ម៉ិញបងសុខថាឲ្យខ្ញុំ… (ណារីនិយាយធ្វើដូចជាអន់ចិត្តខ្លាំង)
- អ្ហើយ… បានអ្ហី! ពួកឯងនេះមិនដឹងថ្ងៃណាត្រូវគ្នាទេ ឈ្លោះគ្នាតែអញ្ចឹង…
- ម៉ែមិនដឹងអីទេ និយាយតែការពិត…
- មានគេមកដណ្តឹងកូនទៀតអ្ហី… នោះនៅលើផ្ទះណោះ…
- ទៀតហ្អី?
- លើកនេះមកឆ្លងទឹកផងណោះ។ ម៉េច? កូនគិតម៉េចដែរ? (ណារីសម្លឹងមើលអ្នកកម្លោះដែលមក ដណ្តឹងនាងនៅលើផ្ទះ)
- មើលទៅសង្ហារដែរ តែខ្ញុំមិនទាន់ចង់បានទេ។ ម៉ែឲ្យគេទៅវិញទៅ…
ម្តាយរបស់ណារីឲ្យគេត្រឡប់ទៅវិញទៅ ទើបណារីនិងពុកម៉ែនាងនិយាយគ្នានៅលើផ្ទះ។ ចំណែកសុខ ទៅលើកទឹកតែមកឲ្យអ្នកទាំងបី…
- ណារីអ្ហា! កូនឯងអង្កាលបានព្រមរៀបការហ្នឹង?
- មែនហើយកូន… ឥឡូវកូនឯងអាយុម្ភៃឆ្នាំហើយ ចាំដល់ពេលណាទៀត?
- ចាំបន្តិចទៀតទៅ ពុកម៉ែ…
- ចាំដល់អង្កាលទៀត? គេមកដណ្តឹងចង់មួយរយដងទៅហើយ…
- ទើបតែចិតសិបមួយនាក់ទេអ៊ុំ ខ្ញុំរាប់រួចហើយ… (សុខលើកទឹកតែមកហើយក៏និយាយ)
- ឃើញទេម៉ែ មានទាន់ដល់មួយរយឯណា…
ពេលវេលាចេះតែកន្លងផុតទៅ ម្តងយប់ម្តងថ្ងៃ… លុះបីខែក្រោយមក…
- ណារីអ្ហា… ញ៉ាំនំបញ្ចុកអ្ហេ? ម៉ែទិញមកច្រើនណាស់នែក… (ពុកម៉ែរបស់ណារីអង្គុយពិសារនំបញ្ចុក នៅលើគ្រែក្រោយផ្ទះ)
- នៅធ្វើអីលើផ្ទះហ្នឹងកូន?
- អត់មានអីទេម៉ែ ខ្ញុំទៅហើយ…
ណារីយកស្វាយដែលកំពុងញ៉ាំទៅទុក រួចក៏ចុះមកក្រោម។ ពេលចុះមកដល់ សុខក៏ដួសនំបញ្ចុកដាក់ ចាន ទើបហុចឲ្យណារី ប៉ុន្តែពេលណារីប្រុងញ៉ាំស្រាប់តែរកក្អួត…
- យ៉ាងម៉េចហ្នឹងកូន?
- ខ្ញុំដូចមិនសូវស្រួលខ្លួនទេម៉ែ…
- សុខ… ជូនណារីឲ្យពេទ្យបន្តិចទៅ…
- បាទអ៊ុំ…
សុខជូនណារីទៅពេទ្យ ហើយក៏ត្រឡប់មកផ្ទះវិញពេលដែលពេទ្យឲ្យថ្នាំមកលេបរួច…
- ម៉េចហើយកូន? បានធូរនៅ? (សុខគ្រាណារីដើរមក)
- ចាស… ធូរហើយម៉ែ តែ…
- តែម៉េច?
- ពេទ្យថាខ្ញុំមានកូន?
- ថាម៉េច? មានកូន? មានកូនទាំងនៅក្រមុំហ្នឹង?
- ឲ្យខ្ញុំសុំទោសពុកម៉ែ… (ណារីស្ទុះទៅយំអោបជើងពុកម៉ែនាង)
- ហេតុអីក៏កូន…
- គេមកដណ្តឹងឡើងច្រើនម៉េចក៏យកបែរជាធ្វើខ្លួនថោកទាបអញ្ចឹង…
- សុខទៅយករំពាត់មកនេះ… (ពុកណារីប្រើសុខ តែសុខមិនទៅ)
- ឯងដឹងរឿងនេះដែរមែនទេ សុខ?
- អត់ទេអ៊ុំ…
- ណារី! ប្រាប់មកថាអាណាជាពុកក្មេងហ្នឹង… (ពុកណារីខឹងខ្លាំង)
- គឺបងសុខ…
- អាសុខ?
- ចាសពុក…
- អត់ទេអ៊ុំ… មិនមែនខ្ញុំទេ… (សុខប្រកែក)
- គឺគាត់ហ្នឹងហើយពុក… (នារីយំ)
- វាកើតតាំងពីពេលណាមកអ្ហាស?
- ថ្ងៃដែលពុកនិងម៉ែទៅបញ្ចុះសីមារ… បងសុខគាត់ស្រវឹងហើយក៏…
- តែខ្ញុំអត់ចេះផឹកស្រាទេអ៊ំ… អ្នកនាងម៉េចក៏ធ្វើអញ្ចឹងដាក់ខ្ញុំ?
- អាសុខ… អ្ហែងនេះ! ខំយកវាមកចិញ្ចឹម បែរជាថ្លើមធំបែបនេះ…
- ខ្ញុំអត់បានធ្វើទេអ៊ំ…
- បានអ្ហី… ទៅ! ចេញពីផ្ទះទាំងពីរនាក់ហ្នឹងភ្លាម… ចេញទៅ!!!
ណារីនិងសុខទៅរៀបចំបង្វេចរួចក៏ចេញពីផ្ទះទៅ។ អ្នកទាំងពីរដើរទៅទាំងមិននិយាយរកគ្នាមួយម៉ាត់ លុះ ដើរបានឆ្ងាយបន្តិចក៏ឈប់អង្គុយនៅកន្លែងមួយ…
- ហេតុអីក៏អ្នកនាងធ្វើបែបនេះដាក់ខ្ញុំ? ដឹងហើយថាមិនមែនខ្ញុំអ្នកធ្វើ ហេតុអីក៏ធ្វើឲ្យខ្ញុំក្លាយជាបែបនេះ?
- ខ្ញុំសុំទោសបងសុខ… ខ្ញុំមិនដឹងទៅពឹងអ្នកណាទេក្រៅពីបង… (ណារីនិយាយទាំងទឹកភ្នែកហូរតក់ៗ)
- ចុះអ្នកណាជាពុកកូនហ្នឹង?
- គឺ…
ណារីប្រាប់សុខតាមដំណើរ រួចអ្នកទាំងពីរធ្វើដំណើរបន្តទៅទៀត។ លុះទៅដល់ដល់ភូមិមួយនៅជាប់មាត់ ទន្លេរមានខ្ទបមួយដែលម្ចាស់គេបោះបង់ចោល អ្នកទាំងពីរក៏ទៅនៅទីនោះ។ ធ្មិចបើកៗ កូនរបស់ណារីក៏កើតមក
ហើយមិនយូរប៉ុន្មានរតនាដែលជាកូនរបស់ណារីក៏មានអាយុពីរឆ្នាំ។ ចំណែកសុខនិងណារីបានក្លាយជាប្តីប្រពន្ធនឹង គ្នាដោយគ្រាន់តែសែនព្រេនបន្តិចបន្តួចប៉ុណ្ណោះ។ សុខចេញទៅរកត្រីរាល់ល្ងាច ហើយព្រឹកឡើងក៏ឲ្យណារីយកទៅ លក់នៅឯផ្សារ។ នៅល្ងាចមួយពេលដែលសុខទៅរកត្រី ណារីទៅជូនដំណើរសុខដូចរាល់ដង។ ពេលណារីត្រឡប់ មកផ្ទះបានបន្តិចក៏…
- តុក… តុក… (សម្លេងគោះទ្វា)
- បងឯងភ្លេចអីមែន?
ណារីដើរទៅបើកទ្វា ដោយស្មានតែជាសុខ ប៉ុន្តែគេនោះមិនមែនជាសុខឡើយតែជាមនុស្សម្នាក់ដែលនាង មិនធ្លាប់ស្គាល់។ បុរសម្នាក់នោះបានយកកាំបិតចុងស្រួចមកចាក់នាងមួយកាំបិតហើយមួយកាំបិតទៀត…
- កុំសម្លាប់ខ្ញុំអី… ខ្ញុំមានកូនត្រូវចិញ្ចឹម… កុំអី…
ណារីយំអង្វរយ៉ាងណាក៏គ្មានប្រយោជន៍។ ឈាមហូរច្រើនពេកធ្វើឲ្យណារីជិតស្លាប់ បន្ទាប់មកបុរសដែល សម្លាប់នាងនោះក៏ចាប់ជើងនាងហើយអូសនឹងដីយកទៅទម្លាក់ក្នុងទន្លេរទាំងនាងនៅដង្ហើមតិចៗ ធ្វើឲ្យណារីវេទនា យ៉ាងខ្លាំង។ ពេលណារីធ្លាក់ក្នុងទឹកហើយមិនយូរប៉ុន្មាននាងក៏ស្លាប់បាត់ទៅ។ និយាយពីសុខវិញ ថ្ងៃនេះរកត្រីបាន ច្រើនណាស់ហើយក៏ត្រឡប់មកផ្ទះវិញ តែពេលអុំទូកមកដល់កំពង់ទឹកគេហើយស្រាប់មានអ្វីម្យ៉ាងអណ្តែតដូចជា គល់ឈើ។ សុខអុំទូកទៅមើលហើយក៏ដឹងថាជាមនុស្សស្លាប់ ហើយគេក៏យកច្រវ៉ាដែលកំពុងអុំទៅឆ្កិលខ្មោចដែល កំពុងដេកផ្កាប់អណ្តែតទឹកនោះឲ្យផ្ងា…
- ណារី! យ៉ាងម៉េចហ្នឹងអូន? ហេតុអីក៏ក្លាយជាបែបនេះ?
សុខប្រុងនឹងលើកខ្មោចណារីដាក់ទូកហើយស្រាប់តែមានកាំបិតមួយហោះមកចាក់ត្រូវសុខចំករបស់គេ។ សុខធ្លាក់ទៅក្នុងទឹកហើយដៃរបស់គេកាន់ដៃណារីដែលកំពុងអណ្តែតទឹកនោះ ហើយមិនយូរមិនឆាប់សុខក៏ស្លាប់ទៅ ទាំងដៃរបស់គេកាន់ដៃណារីយ៉ាងជាប់។ តាំងពីពេលនោះមកអ្នកទាំងពីរក៏ក្លាយជាខ្មោចទឹកនៅទន្លេរនោះទៅ។ លុះម្ភៃឆ្នាំក្រោយមក...
- ទីបំផុតដល់ចូលឆ្នាំខ្មែរហើយ… (វិបុលនិយាយនៅកន្លែងធ្វើការរបស់គេ)
- វិបុលទៅស្រុកមែន?
- បាទ… បើមិនទៅស្រុកឲ្យទៅណា? ចុះស្រីអូនឯង?
- ធ្វើម៉េចបើខ្ញុំគ្មានស្រុកនឹងគេ… គួរឲ្យច្រណែនណាស់… (ស្រីអូនកើតនៅភ្នំពេញ)
- ទៅលេងស្រុកខ្ញុំទៅអញ្ចឹង?
- ស្រុកវិបុលឯង? រួចខ្ញុំទៅដេកឯណា?
- ដេកជាមួយប្អូនស្រីខ្ញុំទៅ…
- ចាំមើលសុំម៉ាក់សិន…
- ស្អែកខ្ញុំទៅស្រុកហើយណា ម៉េចៗប្រាប់យប់ហ្នឹងណា…
- អ! ដឹងអ្ហី…
ពេលស្រីអូនទៅដល់ផ្ទះវិញ នាងក៏ប្រាប់ប៉ាម៉ាក់នាងពេលកំពុងញ៉ាំបាយជុំគ្នា…
- ម៉ាក់! ស្អែកខ្ញុំអត់ទៅសៀមរាបទេ…
- ម៉េចក៏កូនមិនទៅ?
- ខ្ញុំទៅលេងស្រុកអ្នកធ្វើការជាមួយខ្ញុំណាម៉ាក់?
- អ្នកធ្វើការជាមួយកូន ប្រុសឬស្រី?
- គឺ…
- ប្រុសតែម្តង… មែនអ្ហេ? (រតនាដែលជាបងប្រុសស្រីអូននិយាយ)
- ម៉េចក៏បងឯងដឹង?
- អើ… បើឃើញដើរជាមួយគ្នាព្រឹកមិញ…
- រួចកូនទៅដេកឯណា?
- នៅផ្ទះគេហ្នឹង…
- ផ្ទះគេ?
- ចាស… គឺដេកជាមួយប្អូនស្រីគេ…
- បើកូនចង់ទៅ ក៏ទៅចុះ….
- អគុណម៉ាក់ប៉ា…
- និយាយអញ្ចឹង អ្នកធ្វើការជាមួយឯងនៅខេត្តណា?
- កំពង់ចាម… បងសួរធ្វើអី? ចង់ទៅដែរមែន?
- អ! ទៅដែរបានអត់?
- ចាំមើលសួរគេសិន…
ស្អែកឡើង ស្រីអូននិងរតនាទៅលេងផ្ទះវិបុលជាមួយគ្នា។ ពេលអ្នកទាំងបីទៅដល់ស្រុករបស់វិបុលក៏ចំពេល បាយល្មម។ ដល់ពេលថ្ងៃរសៀលបន្តិច វិបុលក៏បបួលស្រីអូន រតនា និងប្អូនស្រីគេទៅលេងទឹក។ ឲ្យតែពេលចូលឆ្នាំ នៅទីនោះមានដុះកោះខ្សាច់នៅកណ្តាលទន្លេរ…
- វ៉ា… ទឹករាក់អ្ហានេ? (រតនានិយាយពេលកំពុងដើរកាត់ទឹកត្រឹមចង្កេះ)
- បាទ… ឲ្យតែពេលដុះខ្សាច់ ទឹករាក់អញ្ចឹង…
- ប៉ុន្តែគួរតែប្រយ័ត្នបន្តិចផង… (សានីដែលជាប្អូនស្រីវិបុលនិយាយ)
- ប្រយ័ត្នអីគេ? (ស្រីអូនសួរ)
- នៅហ្នឹងមានខ្មោចទឹក... (សានីនិយាយខ្សិបៗ)
- ខ្មោចទឹក? អ្ហេ… សម័យហ្នឹងហើយមានខ្មោចអីទៀត… និយាយលេងទេអ្ហី?
- មែនតើ! អ្នកមកហ្នឹងមិនដែលនោមដាក់ទឹកទេ បើមិនអញ្ចឹងខ្មោចទាញជើងហើយ…
- បើនោមដាក់ទឹក ខ្មោចទាញជើង? ធ្វើម៉េចទៅនោមរួចអ្ហីហ្នឹង…
- ចាំមើលទៅអញ្ចឹង… (សានីសើច)
- ណាគេទាញជើងខ្ញុំ… ថាលេងសោះ! ឃើញទេ ថាគ្មានខ្មោច គ្មានហើយ…
អ្នកទាំងបួនលេងទឹករួចហើយក៏ត្រឡប់មកផ្ទះវិញ។ ហើយដល់ពេលយប់ ពួកក៏នាំគ្នាទៅរាំលេងនៅឯងវត្ត។ ឆ្នាំនេះទេវតាចុះនៅម៉ោងបីព្រឹក ពួកគេនៅរាំរហូតម៉ោងពីរទើបត្រឡប់មកផ្ទះវិញ។ ពេលដើរមកតាមផ្លូវរតនាស្រាប់ តែឈឺបត់ជើង ហើយក៏ឲ្យអ្នកទាំងបីនាក់ទៀតដើរទៅមុន។ រតនាចុះទៅកំពង់ហើយក៏ចាប់ផ្តើមអង្គុយប្រុងនឹងបត់ ជើងធំតែគេឃើញភ្លើងភ្លិបភ្លែតពីរហោះពីកំពង់ទឹកមក។ រតនាក៏ដើរតាមក្រោយភ្លើងនោះ ហើយស្រាប់តែបាត់ឈឹង នៅខ្ទមមួយក្បែរនោះ។ រតនានឹកឆ្ងល់ហើយក៏ដើរចូលទៅក្នុងខ្ទមនោះ តែមិនឃើញមានភ្លើងអ្វីឡើយ។ រតនាបើក ភ្លើងក្នុងទូរស័ព្ទរបស់គេហើយដើរមើលក្នុងខ្ទបនោះ។ ដើរមើលចុះឡើងៗ រតនាក៏ឃើញរូបថតមួយសន្លឹកដែលមាន រូបកូនប្រុសម្នាក់និងពីរនាក់ប្តីប្រពន្ធ ហើយអ្វីដែលចំឡែកទៀតនោះបន្តោងខ្សែរករបស់ក្មេងតូចនោះដូចទៅនឹង បន្តោងខ្សែរករបស់រតនាដែរ។ រតនាមើលខាងខ្នងរូបថតក៏មានសរសេរថា«កូនប្រុសសំណព្វចិត្តរតនា»។ គ្រាន់តែ ឃើញបែបនេះ រតនាក៏ធ្វើឲ្យរូបថតធ្លាក់ទៅនឹងដី។ រតនារើសរូបថតនោះហើយក៏កាន់ចេញមកក្រៅ។ ពេលដើរ ចេញបានបន្តិចស្រាប់តែមានបុរសម្នាក់កាន់កាំបិតដើរមករកគេ។ រតនាឃើញដូចនេះក៏រត់ ប៉ុន្តែដោយសារភ័យពេក គេប្រុសរត់ទៅផ្ទះវិបុលតែបែរជារត់ចុះកំពង់ហើយដើរទៅកណ្តាល ចំណែកបុរសដែលដើរតាមគេនោះក៏ចុះក្នុងទឹក តាមគេដែរ។ គ្រាន់់តែឈានជើងដល់ទឹកភ្លាម ខ្មោចទឹកពីរនាក់ក៏ហោះចេញពីក្នុងទឹកមក។ រតនាងាកមកក្រោយ ឃើញបែបនេះក៏ឈប់ស្ងៀមហើយសម្លឹងមើលទៅខ្មោចទឹកទាំងពីរនោះ។ ខ្មោចទឹកទាំងពីរនាក់នោះហោះស្ទុះ ទៅចាប់ជើងបុរសដែលកាន់កាំបិតប្រុសសម្លាប់រតនាម្នាក់ម្ខាង ហើយចាប់គេហែកដាច់ខ្លួនជាពីរ។ បន្តាប់មកក៏យក កាំបិតដែលបុរសនោះកំពុងកាន់មកកាត់គេជាកង់ៗតូចៗ រួចទម្លាក់មកក្នុងទឹកហើយមានត្រីជាច្រើនមកស៊ីរហូត អស់។ រតនាឃើញបែបនេះតក់ស្លត់យ៉ាងខ្លាំង ហើយក៏រត់ឡើងគោកតាមកំពង់ផ្សេងវិញ។ ពេលទៅដល់ផ្ទះវិញគេក៏ និយាយរឿងនេះប្រាប់អ្នកគ្រប់គ្នានៅផ្ទះដែលគេនៅតែគ្មាននណាជឿគេឡើយ។ រតនានិងស្រីអូននៅចូលឆ្នាំទីនោះ រហូតដល់ថ្ងៃចុងក្រោយទើបត្រឡប់ទៅភ្នំពេញវិញ។
កាលពីម្ភៃឆ្នាំមុន នៅថ្ងៃដែលណារីមានកូន…ណារីនិងសុខនាំគ្នាទិញទឹកត្នោតផ្អែមមកផឹក។ ពួកគេផឹកឡើង អស់ច្រើនដោយគិតថាជាទឹកត្នោតផ្អែម ប៉ុន្តែវាជាទឹកត្នោតជូរដែលអ្នកលក់ដាក់ច្រឡំ។ ផឹករួចហើយក៏នាំគ្នាទៅដេក ហើយក៏… ប៉ុន្តែណារីភ្ញាក់មុនទើប សុខមិនដឹងថាគេបានធ្វើអ្វីខ្លះកាលពីយប់។
សូមរង់ចាំអានភាគបន្តនៅថ្ងៃស្អែក!

Comments
Post a Comment