ម្នាក់នោះស្រឡាញ់ខ្មោចទឹក - ភាគ៣

រូបភាពខាងលើនេះគឺនៅក្នុងរឿង Because of Meeting You

១២
អ្នកអានរឿងនេះគួរតែមានអាយុចាប់ពី១២ឆ្នាំឡើងទៅ!
ប្រលោមលោកថ្មី Original Storyពីអ្នកនិពន្ធរឿងម្នាក់នោះជាអូន "ប៊ុនទិត្យ"


ភាគ៣

នៅភូមិមួយជាប់ទន្លេមានខ្មោចទឹកម្នាក់នៅទីនោះ។ ខ្មោចទឹកនោះមានឈ្មោះថាសុទិត្យ ហើយច្បាប់នៅទន្លេ នោះគឺបើអ្នកណានោមដាក់ទឹកទន្លេនោះ ខ្មោចទឹកនឹងទាញជើង។ ចន្ទ្រាជាគ្រូបង្រៀនម្នាក់នៅសាលាបឋមមួយនៅភូមិ នោះ ហើយថ្ងៃមួយនាងបានលឺថានៅទន្លេមានខ្មោចទឹកសង្ហារម្នាក់រស់នៅ នាងក៏ចង់ដឹងហើយនាងក៏ចុះទៅក្នុងទឹក ដើម្បីចង់ជួបខ្មោចទឹកនោះ…
-   អ៊ូយ… (ចន្ទ្រាជាន់ចំដីផុង)
-   យ៉ាងម៉េចហ្នឹង? មិនអីទេមែនទេ? (រតនាចុះទៅក្នុងទឹកសួរចន្ទ្រា)
-   អ! ចាស… អត់អីទេ គ្រាន់តែជាប់ផុង…
-   ហុចដៃមក ចាំខ្ញុំជួយទាញ… (ចន្ទ្រាហុចដៃឲ្យរតនាជួយទាញ)
-   ម៉េចក៏ចុះមកហ្នឹង?
-   ខ្ញុំលឺថានៅទន្លេហ្នឹងមានខ្មោចទឹក ទើបខ្ញុំចង់ដឹងថាមានមែនអត់…
-   ខ្មោចទឹក? ខ្មោចទឹកពីរនាក់ប្តីប្រពន្ធមែន?
-   អត់ទេ! លឺថាជាខ្មោចទឹកកម្លោះ…
-   កម្លោះ? អញ្ចឹងប្រហែលជាម្នាក់នោះទេដឹង…
-   ម្នាក់ណា? ធ្លាប់ជួបដែរមែន?
-   អត់ទេ… ខ្ញុំមិនច្បាស់ដែរ! បើខ្មោចទឹកពីរនាក់ប្តីប្រពន្ធ ខ្ញុំធ្លាប់ឃើញ តែបើខ្មោចទឹកកម្លោះ ខ្ញុំមិនដឹងដែរ…
-   អូ…
-   ពិតជាចង់ជួបខ្មោចទឹកនោះមែនអី?
-   ចាស… លោកមានវិធីហៅខ្មោចទឹកនោះមែន?
-   មាន! ប៉ុន្តែមិនដឹងខ្មោចទឹកនោះចេញមកឬអត់ទេ
-   សាកមើលទៅអញ្ចឹង…
-   កាន់ដៃខ្ញុំមក…
-   កាន់ធ្វើអី?
-   កាន់មកដឹងហើយ…
ចន្ទ្រាកាន់ដៃរតនាហើយរតនាក៏នោមដាក់ខោបន្តិចហើយក៏រត់ឡើងគោកទៅ។ ពេលដែលរត់ទៅនោះ ទឹកនោម របស់គេក៏ស្រក់ចូលក្នុងទឹក។ គ្រាន់តែពួកគេរត់ដល់លើគោកភ្លាម ខ្មោចទឹកក៏ចេញមកភ្លាម។ សុទិត្យដែលជាខ្មោចទឹក មិនបានធ្វើអីពួកគេឡើយ គ្រាន់តែបង្ហាញខ្លួនដោយហោះឡើងហើយគេស្លៀកក្រណាត់សដូចខ្មោចធម្មតាអញ្ចឹង ប៉ុន្តែ មុខរបស់គេវិញសង្ហារខ្លាំងណាស់ ។ ចន្ទ្រាសម្លឹងមើលសុទិត្យមិនដាក់ភ្នែក ហាក់ដូចជាលង់នឹងសម្រស់ខ្មោចទឹកនោះ ចំណែករតនាវិញក៏…
-   វ៉ា… ខ្មោចទឹកអីសង្ហារម៉េះ? (រតនាលាន់មាត់)
-   មែនហើយ… មិនគួរឲ្យជឿសោះថាខ្មោចទឹកសង្ហារដល់ម្លឹង… (ចន្ទ្រាតប)
បន្តិចក្រោយមក ខ្មោចទឹកក៏ចូលទៅក្នុងទឹកវិញ ហើយចន្ទ្រានិងរតនានៅឈរទ្រឹងទីនោះចង់ដប់នាទីបាននាំគ្នា ត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ចន្ទ្រាទៅដល់ផ្ទះវិញក៏ឡើងទៅផ្ទះសង្ងំដេកតែនាងដេកមិនលក់សោះព្រោះស្រមៃឃើញតែ
 ខ្មោចទឹកម្នាក់នោះរហូត។ លុះដល់ពេលបាយ នាងក៏ចុះមកញ៉ាំហើយកំពុងញ៉ាំសុខៗ…
-   ម៉ែ… (ចន្ទ្រាហៅម៉ែរបស់នាង)
-   អីគេកូន?
-   ម៉ែ! បើខ្ញុំរៀបការជាមួយ… អ្ហាយ… អត់ទេ… បើខ្ញុំស្រឡាញ់ខ្មោច ម៉ែជំទាស់?
-   អ្ហាស? (ម៉ែរបស់ចន្ទ្រានិងខេមរាដែលជាប្អូនប្រុសរបស់នាងជ្រុះស្លាបព្រាពេលកំពុងលើកញ៉ាំ)
-   ម៉ែ! បងទ្រាគាត់ក្តៅខ្លួនទេដឹង? (ខេមរាយកដៃទៅស្ទាបក្បាលចន្ទ្រា)
-   កុំមកប៉ះមើល… ម៉ែខ្ញុំនិយាយមែនណា… (ចន្ទ្រាមិនឲ្យខេមរាស្ទាបក្បាល)
-   បងទ្រា! បងឯងជាន់ពែគេទេដឹង? ព្រឹកអត់អត់បង្រៀន តែពេលខ្ញុំមកដល់ហើយគាត់មិនទាន់មកទៀត…
-   កូនឯងជាន់ពែគេមែនអី?
-   អត់ទេម៉ែ! ខ្ញុំនិយាយមែនតើ…
-   កូនឯងស្រឡាញ់ខ្មោចមែន?
-   ចាសម៉ែ…
-   ខ្មោចអីបង? (ខេមរាសួរ)
-   ខ្មោចទឹកនៅទន្លេយើង…
-   អីគេ? កូននេះមែន… កម្លោះពេញភូមិមិនស្រឡាញ់ បែរជាទៅស្រឡាញ់ខ្មោចទឹក…
-   ម៉ែ! ក្រែងម៉ែចង់ឲ្យខ្ញុំឆាប់រៀបការអ្ហី…
-   រួចខ្មោចទឹកហ្នឹងស្រឡាញ់កូនអត់?
-   ខ្ញុំអត់ដឹងដែរ…
-   បើអត់ដឹង កូនឯងប្រុងធ្វើម៉េចហ្នឹង?
-   បើម៉ែព្រម ខ្ញុំច្បាស់ជាធ្វើឲ្យខ្មោចទឹកម្នាក់នោះស្រឡាញ់ខ្ញុំទាស់តែបាន…
-   ស្រេចតែកូនទៅអញ្ចឹង (ម៉ែនាងព្រមហើយ ចន្ទ្រាក៏ឈប់ញ៉ាំបាយហើយឡើងទៅលើផ្ទះទៅ)
-   ម៉ែ! ខ្ញុំដូចអត់ឃ្លានបាយអ្ហេ… (ខេមរាប្រាប់ម៉ែគេ)
-   អើ! ម៉ែក៏លែងឃ្លានដែរ… កូនឯងយកទៅចាក់ឲ្យឆ្កែទៅនេះ…
-   បាទ…
គ្រាន់តែលឺថាចន្ទ្រាស្រឡាញ់ខ្មោច ម៉ែរបស់នាងនិងខេមរាក៏លែងឃ្លានបាយ។ ថ្ងៃនេះកន្លងផុតទៅ ព្រឹកឡើង ចន្ទ្រាយកបាយម្ហូបមួយស្រាក់ទៅប្រគេនព្រះសង្ឃនៅវត្ត ហើយប្រាថ្នាថា បើខ្មោចទឹកជាគួរព្រេងរបស់នាងសូមឲ្យខ្មោច ទឹកនោះបង្ហាញខ្លួននៅពេលដែលនាងយកផ្កាឈូកទៅបណ្តែតនៅទន្លេ។ ប្រាថ្នារួចសព្វគ្រប់ហើយ នាងក៏ត្រឡប់ទៅផ្ទះ ហើយទើបទៅបង្រៀន។ នាងធ្វើតែបែបនេះរយៈពេលប្រាំពីរថ្ងៃ ហើយដល់ថ្ងៃទៅប្រាំពីរចំថ្ងៃសីល។ នៅថ្ងៃនោះនាង យកផ្កាឈូកពីរទងទៅបណ្តែតទឹកទន្លេនៅម៉ោងប្រហែលជិតដប់ពីយប់។ ព្រះច័ន្ទបញ្ចេញពន្លឺភ្លឺក្រៃលែងនៅយប់នោះ ហើយនៅពេលដែលដាក់ផ្កាឈូកចូលដល់ក្នុងទឹកហើយ ខ្មោចទឹកក៏បង្ហាញខ្លួនមែន…
-   នាងហៅខ្ញុំមែនទេ? (ខ្មោចទឹកបង្ហាញខ្លួនដោយស្លៀកសហើយសួរចន្ទ្រា)
-   ចាស… ប៉ុន្តែហេតុអីក៏ដឹងថាខ្ញុំហៅ?
-   គឺផ្កាឈូកនាង…
-   មែនហើយ… ផ្កាឈូកនាង។ ហើយនាងមានដឹងទេថា…
-   ចាស?
-   អ្នកដែលយកផ្កាឈូកពីរទងមកបណ្តែតនៅទឹកទន្លេពេលយប់ថ្ងៃសីល ជាគូព្រេងជាមួយខ្មោច… 
-   ចាស? ជាគូព្រេង?
-   ជឿខ្ញុំដែរ? ខ្ញុំនិយាយលេងទេ… ហ្នឹងគ្រាន់តែជាប្រពៃណីខ្មោចទឹកជំនាន់មុនប៉ុណ្ណោះ ចំពោះខ្ញុំមិនបង្ខំគេទេ…
-   តែខ្ញុំមិនអីទេ…
-   អញ្ចឹងព្រមធ្វើជាគូព្រងខ្ញុំដែរ?
-   ចាស…
-   ប៉ុន្តែបើរៀបការជាមួយខ្ញុំ ទាស់តែទៅនៅក្នុងទឹក…
-   អញ្ចឹងម៉ែខ្ញុំគាត់គិតម៉េចទៅ?
-   នាងអាចទៅលេងផ្ទះបាន…
-   ទៅបាន?
-   ប្រាកដហើយ…
-   អញ្ចឹងចាំខ្ញុំសួរម៉ែខ្ញុំសិន…
-   បាទ! អញ្ចឹងខ្ញុំទៅវិញហើយ…
-   ចាស! ទៅចុះ…
និយាយហើយខ្មោចទឹកក៏ចូលក្នុងទឹកវិញ ហើយចន្ទ្រាក៏ត្រឡប់ទៅផ្ទះ។ ពេលប្រាប់ម៉ែនាងហើយ គាត់ក៏យល់ ព្រមឲ្យនាងការជាមួយខ្មោចទឹកនោះ។ នៅព្រឹកថ្ងៃដែលចន្ទ្រារៀបការ ម៉ែរបស់នាងនិងខេមរាបានចូលទៅក្នុងទឹកទាំង អស់គ្នាដើម្បីរៀបការឲ្យពួកគេ។ រៀបការរួចហើយ ចន្ទ្រាក៏ឈប់បង្រៀនទៅ ហើយគ្រូថ្មីក៏មកជំនួសនាង។ សំភាស់ជា គ្រូមកបង្រៀនថ្មីនោះ ហើយគេនៅកម្លោះនៅឡើយមិនទាន់មានអ្នកណាឡើយ។ និយាយពីរតនាវិញ គេត្រឡប់ទៅភ្នំ ពេញវិញតាំងពីប៉ុន្មានថ្ងៃដែលគេបានជួបខ្មោចទឹកជាមួយចន្ទ្រាម្លេះ។ នៅព្រឹកមួយដែលសំភាស់មកបង្រៀនថ្ងៃដំបូង…
-   នែ! មានដឹងអ្ហេ ថាគ្រូណាមកបង្រៀនយើងជំនួសគ្រូទ្រា? (ស្រីកាសួរ)
-   ដឹងដែរ តែលឺថាគ្រូប្រុស… (ពេជ្រចារ៉ាឆ្លើយ)
-   តែមានដឹងអ្ហេ ម៉េចបានអ្នកគ្រូទ្រាឈប់បង្រៀន?
-   លឺថាគាត់បានប្តីអ្នកមាន ហើយឥឡូវឃើញអ្ហេខេមរាបានលុយមកចាយច្រើនជាងមុន ហើយម៉ែវាក៏ធូរធារជាមុន ដែរ…
-   ស្រុកប្តីគាត់
-   មិនដឹងដែរ តែលឺថាគាត់គ្រាន់តែសែនព្រេនប៉ុណ្ណោះ មិនមែនការធំដុំអីនោះទេ…
-   ម៉េចចឹង?
-   ធ្វើម៉េចខ្ញុំដឹង! 
-   ចាំមើលសួរខេមរា…
-   សួរក៏វាមិនប្រាប់ដែរ មិនបាច់ទេ…
ស្រីកានិងពេជ្រចារ៉ានិយាយគ្នាបានបន្តិចខេមរាក៏មកដល់…
-   ខេមរា! បានលុយប៉ុន្មានមករៀន? (ស្រីកាសួរ)
-   សួរធ្វើអី? (ខេមរាដើរទៅអង្គុយនៅតុរបស់គេ)
-   លឺថាអ្នកគ្រូទ្រាការជាមួយប្តីអ្នកមានមែន?
-   អាចថាមានក៏បាន ថាមិនមានក៏បាន…
-   និយាយស្អីហ្នឹង? ស្តាប់ដូចមិនយល់សោះ…
-   ឥឡូវគាត់ទៅនៅឯណា? (ពេជ្រចារ៉ាសួរ)
-   នៅខាងប្តីគាត់…
-   ចុះឯងធ្លាប់ឃើញប្តីគាត់អត់?
-   ធ្លាប់…
-   លឺថាប្តីគាត់សង្ហារមែនអ្ហេ?
-   អ! សង្ហារជាតារាទៀត…
-   មែនអ្ហេ? ចង់ឃើញប្តីគាត់ដល់ហើយ…
-   នែ! នែ! ទិញសៀវភៅរឿងអ្ហេ? (ខេមរាសួរ)
-   រឿងអី? (ពេជ្រចារ៉ាសួរ)
-   រឿងខ្មោចទឹក…
-   ខ្មោចទឹក? មួយក្បាលប៉ុន្មាន?
-   ប្រាំរយ…
-   ប្រាំរយ? បានមកតែប្រាំរយ បើទិញទៅមិនអត់អីចាយហើយ…
-   ខ្ញុំទិញមួយក្បាល… (ស្រីកានិយាយ)
-   នេះ… តែកុំអានពេលរៀនអ្ហា បើគ្រូចាប់អត់ដឹងទេណា…
-   ដឹងអ្ហី មិនបាច់ប្រាប់ទេ! ពេជ្រចារ៉ាទិញទៅ ឲ្យបីរយហើយជំពាក់ពីររយសិនទៅ ចាំស្អែកសង
-   មែនហ្នឹង! នេះខេមរាបីរយ ជំពាក់ពីររយសិនណា…
-   អ! អញ្ចឹងក៏បាន…
-   អីគេ? និពន្ធដោយសុទិត្យ? សុទិត្យហ្នឹងណាគេ? (ស្រីកាសួរ)
-   អ្ហា! គាត់ជាបងថ្លៃខ្ញុំ…
-   គាត់ជាអ្នកនិពន្ធរឿងមែន?
-   អត់ទេ! គាត់និយាយរឿងឲ្យខ្ញុំស្តាប់ ហើយខ្ញុំយកមកកត់ហ្នឹង…
-   អ្ហា… អញ្ចឹងទេ…
ពេលលក់សៀវភៅរឿងខ្មោចទឹកនោះឲ្យពេជ្រចារ៉ានិងស្រីការួចហើយ ខេមរាក៏ដើរសួរសិស្សដទៃទៀតក្នុងថ្នាក់ ក្រែងគេទិញ។ អ្នកខ្លះក៏ទិញ អ្នកខ្លះក៏អត់ ហើយបន្តិចក្រោយមកសំភាស់ដែលជាគ្រូបង្រៀនថ្មីក៏មកដល់ក្នុងថ្នាក់…
-   ជំរាបសួរលោកគ្រូ… (សិស្សទាំងអស់ក្រោកជំរាបសួរសំភាស់)
-   សួស្តីទាំងអស់គ្នា! លោកគ្រូជាអ្នកមកបង្រៀនជំនួសអ្នកគ្រូចន្ទ្រា។ ទាំងអស់គ្នាអង្គុយចុះទៅ…
-   អគុណលោកគ្រូ…
-   ណាគេរៀនពូកែជាងគេថ្នាក់ទីប្រាំមួយយើងហ្នឹង?
-   ខេមរាលោកគ្រូ…
-   ខេមរា? មួយណាខេមរា ក្រោកឡើងឲ្យលោកគ្រូមើលបន្តិចមើល…
-   ខ្ញុំ! លោកគ្រូ! (ខេមរាក្រោកឈរ)
-   អគុណប្អូន! អង្គុយចុះទៅ! ចុះនណាជាប់លេខពីរ លេខបី?
-   ខ្ញុំលោកគ្រូ (ពេជ្រចារ៉ានិងស្រីកាក្រោកឡើង)
-   បាទ! អគុណ! អង្គុយចុះទៅប្អូន! ជួបគ្នាថ្ងៃដំបូងអញ្ចឹង ពួកយើងគួរធ្វើអី?
-   លេងហ្គេម លោកគ្រូ! (សិស្សទាំងអស់និយាយឡើង)
-   អ្ហា! លេងហ្គេម… តោះអញ្ចឹងឡើងធ្វើលំហាត់…
-   អ្ហើយ… លោកគ្រូ…
-   ម៉ោះ! អ្នកណាចង់ឡើង?
-   ខ្ញុំលោកគ្រូ… (ខេមរាលើកដៃ)
-   ខេមរាឡើងមក…
ពេលខេមរាឡើងមក សំភាស់ក៏ដាក់លំហាត់ឲ្យគេធ្វើ។ ពេលខេមរាកំពុងតែធ្វើលំហាត់ ស្រីកាមិនមើលគេធ្វើ ឡើយ នាងរវល់តែងានសៀវភៅរឿងខ្មោចទឹកដែលខេមរាលក់ឲ្យ…
-   ធ្វើអីហ្នឹង? យកទុក… (សំភាស់ងាកទៅឃើញស្រីកាកំពុងអានសៀវភៅរឿងនោះ)
-    … (ស្រីការវល់តែអាន មិនបាច់លឺគ្រូនិយាយ)
-   ខ្មោចទឹក! នែយកខ្មោចទឹកទុក… (សំភាស់និយាយម្តងទៀត)
ស្រីកាដឹងថាគ្រូនិយាយមកគេហើយក៏យកសៀវភៅទុក តែទុកបានបន្តិចទ្រាំមិនបានក៏យកមកអានបន្ត…
-   នែ! លោកគ្រូនិយាយបីដងហើយណា! ឥឡូវចង់ឲ្យលោកគ្រូយកសៀវភៅហ្នឹង ឬក៏ចង់ទៅឈរនៅដងទង់ ជាតិ?
-   ឲ្យខ្ញុំអានបញ្ចប់សិនមកលោកគ្រូ បន្តិចទៀតចាំលោកគ្រូយក… 
-   ណាគេប្រធានថ្នាក់? អូសស្រីកាយកទៅឲ្យឈរនៅដងទឹកជាតិទៅ… (សំភាស់យកសៀវភៅពីស្រីកា)
-   លោកគ្រូឲ្យសៀវភៅខ្ញុំវិញមក ខ្ញុំយកទៅអាននៅដងទង់ជាតិ…
-   សិស្សពូកែអីក៏ចរិកអញ្ចឹង? ពីណាគេយកសៀវភៅហ្នឹងមកលក់អ្ហាស? និពន្ធដោយសុទិត្យ?
-   ខ្ញុំលោកគ្រូ… (ខេមរាឆ្លើយពីក្តាខៀនមក)
-   ខេមរា? ម៉េចក៏ប្អូនឯងយកសៀវភៅស្អីគេហ្នឹងមកលក់ អ្ហាសប្អូន?
-   សៀវភៅហ្នឹងម៉េចលោកគ្រូ?
-   អានហើយញៀនអញ្ចឹងអ្ហេ? សូម្បីតែម៉ោងរៀនក៏យកមកអាន?
-   ខ្ញុំប្រាប់អ្នកទិញហើយអ្ហីលោកគ្រូថាអត់ឲ្យអានម៉ោងរៀន…
-   នណាខ្លះយកសៀវភៅហ្នឹងមកអានមិញខ្លះ?
-   ខ្ញុំលោកគ្រូ… (សិស្សប្រាំមួយអ្នកឆ្លើយថាពួកគេបានអានសៀវរឿងនោះនៅម៉ោងរៀន)
-   ប្រមូលសៀវភៅយកមកនេះមក ហើយទៅឈរដងទង់ជាតិទាំងអស់គ្នាទៅ! ឲ្យលឿន!
សំភាស់ប្រមូលសៀវភៅយកមកហើយក៏យកទៅដាក់នៅលើតុរបស់គេ។ រួចហើយគេក៏ប្រាប់សិស្សឡើងធ្វើ លំហាត់បន្តពីខេមរា។ ដល់ពេលចេញលេង សិស្សទាំងអស់ក៏នាំគ្នាលេងដូចធម្មតា ហើយសៀវភៅរឿងនៅលើតុរបស់ សំភាស់នៅឡើយ។ សំភាស់ឆ្ងល់ថាហេតុអីក៏សិស្សប៉ុន្មាននាក់នោះអានសៀវភៅរឿងហ្នឹងជក់ខ្លាំងម៉េះ គេក៏យកសៀវ ភៅនោះមួយក្បាលមកអាន។ អានយូរបន្តិចទៅក៏ដល់ម៉ោងចូលរៀន ចំណែកសិស្សក៏នាំគ្នាចូលពេញថ្នាក់តែសំភាស់ នៅតែបន្តអានទៀត…
-   លោកគ្រូ! ដល់ម៉ោងចូលរៀនហើយ… (ខេមរាប្រាប់សំភាស់)
-   អ! ចាំមួយភ្លែត… ពួកយើងបើកសៀវភៅទំព័រទី១០២ហើយនាំគ្នាអានស្ងាត់ៗណា…
ប្រាប់សិស្សឲ្យអានសៀវភៅស្ងាត់ៗរួចហើយ សំភាស់ក៏អានបន្តទៀត…
-   អ្ហេ? លោកគ្រូអីម៉េចហ្នឹង? (ស្រីកានិយាយជាមួយខេមរា)
-   មិញប្រាប់មិនឲ្យយើងអាន ហើយឥឡូវម៉េចក៏គាត់យកទៅអាន?
-   ខេមរា? អ្ហេ? ទិញសៀវភៅមួយក្បាលទៀត… (ស្រីកាចង់ទិញសៀវភៅរឿងមួយទៀត)
-   ទិញមួយទៀត?
-   អ! យកមក…
-   នេះ! ប្រាំរយ…
-   ជំពាក់សិន ចាំស្អែកឲ្យ…
ខេមរាឲ្យសៀវភៅរឿងទៅស្រីកាទៅ ហើយគេក៏អានសៀវភៅបន្ត។ ចំណែកស្រីកាយកសៀវភៅរឿងទៅបង្កប់ ក្នុងសៀវភៅពុម្ភហើយអានសៀវភៅរឿង។ ពេលថ្ងៃមកដល់ សំភាស់ឲ្យសិស្សចេញទៅផ្ទះ ហើយក៏ឲ្យសៀវភៅរឿង នោះទៅពួកគេវិញ។ សំភាស់ជាកូនអ្នកនៅភ្នំពេញ ហើយពេលប្រឡងជាប់គ្រូ គេក៏មកបង្រៀននៅកំពង់ចាមដោយ ស្នាក់ជាមួយមីងរបស់គេ។ នៅពេលល្ងាច សំភាស់ទៅងូតទឹកទន្លេ…
-   មីង! ខ្ញុំទៅមុជទឹកហើយ…
-   អើ! ទៅចុះ តែកុំនោមដាក់ទឹកអ្ហាស ប្រយ័ត្នខ្មោចទឹកទាញជើង…
-   មីងនិយាយលេងឬនិយាយមែនហ្នឹង?
-   និយាយមែនតើ!
-   ខ្ញុំមិនជឿថាមានខ្មោចទឹកទេ…
និយាយហើយ សំភាស់ក៏ចុះទៅដើម្បីមុជទឹក។ នៅពេលមុជទឹក គេផ្លាស់ខោអាវចេញអស់ហើយស្លៀកក្រមារ ចុះទៅមុជទឹក។ ទឹកទន្លេនៅខែនេះមិនសូវជាជ្រៅប៉ុន្មាននោះទេព្រោះមានដុះកោះខ្សាច់។ សំភាស់ចុះទៅក្នុងទឹកហើយ ក៏ឈឺនោម បន្ទាប់មកគេក៏នោមនៅក្នុងទឹកទៅ។ គ្រាន់តែនោមរួចភ្លាម ខ្មោចទឹកក៏ទាញជើងគេចូលទៅក្នុងទឹកភ្លាម។
សូមរង់ចាំអានភាគបញ្ចប់នៅសប្តាហ៍ក្រោយ!

Comments