ម្នាក់នោះស្រឡាញ់ខ្មោចទឹក - ភាគ២

រូបភាពខាងលើនេះគឺនៅក្នុងរឿង Because of Meeting You

១២
អ្នកអានរឿងនេះគួរតែមានអាយុចាប់ពី១២ឆ្នាំឡើងទៅ!
ប្រលោមលោកថ្មី Original Storyពីអ្នកនិពន្ធរឿងម្នាក់នោះជាអូន "ប៊ុនទិត្យ"


ភាគ២

សុទិត្យជាកូនប្រុសតែម្នាក់គត់របស់ប្តីប្រពន្ធពីរនាក់។ ពួកគេរស់នៅក្នុងខ្មមតូចមួយនៅស្រុកស្រែដាច់ឆ្ងាយពី អ្នក ភូមិ ប៉ុន្តែនៅពេលដែលសុទិត្យមានអាយុបានប្រហែលមួយឆ្នាំ គ្រួសារពួកគេក៏បានផ្លាស់មកនៅខ្ទមមួយនៅក្បែរ មាត់ទន្លេវិញ។ ពេលនោះមានតែគ្រួសារប៉ុណ្ណោះដែលរស់នៅក្នុងភូមិនោះ ហើយពុកម៉ែរបស់គេតែងតែទៅនេសាទត្រី និងបេះបន្លែផ្លែឈើខ្លះនៅចម្កាមកញ៉ាំ។ គ្រួសារពួកគេរស់នៅជាមួយគ្នាយ៉ាងសុខសាន្តរហូតថ្ងៃមួយពេលសុទិត្យទៅ រកត្រីពេលគេមានអាយុប្រមាណជា១៥ឆ្នាំ មានមនុស្សពីរនាក់មកសម្លាប់ពុកម៉ែគេហើយប្លន់យកទ្រព្យសម្បត្តិរបស់ ពួកគេហើយក៏នៅក្នុងខ្ទបនោះទៅ។ ពេលសុទិត្យត្រឡប់មកពីរកត្រីវិញ គេក៏ឃើញសាកសពពុកម៉ែរបស់គេនៅ អណ្តែតទឹក។ គេមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ហើយក៏ដើរលបៗទៅផ្ទះរបស់គេនៅពេលល្ងាច។ ពេលនោះគេ ឃើញមានមនុស្សប្រមាណពីរទៅបីនាក់កំពុងសើចក្អាកក្អាយ។ សុទិត្យខឹងយ៉ាងខ្លាំង ហើយនឹកក្នុងចិត្តថាគេនឹង សម្លាប់មនុស្សក្នុងខ្ទបនោះឲ្យអស់។ គិតបែបនេះហើយគេក៏ត្រឡប់ទៅកំពង់វិញ រួចលើកស្រង់សាកសពពុកម៉ែគេ យកមកដាក់លើទូកហើយអុំយកទៅកប់ត្រើយម្ខាងទៀត។ ពេលកប់សាកសពទាំងពីរនោះរួចហើយ សុទិត្យក៏ដើរផ្ទះ គេស្នាក់នៅជាមួយ។ ចៃដន្យអី នៅផ្ទះទទួលលក់សាច់ជ្រូកមួយកន្លែងត្រូវការអ្នកកាប់សាច់ជ្រូកលក់ ហើយសុទិត្យ ក៏បាននៅទីនោះទៅ។ ពីរឆ្នាំក្រោយមក សុទិត្យមានការស្ទាត់ជំនាញយ៉ាងខ្លាំងក្នុងការប្រើកាំបិត ហើយគេក៏បានសុំ ម្ចាស់កន្លែងលក់នោះឈប់ ហើយក៏ត្រឡប់មកសងសឹក។ សុទិត្យទៅដល់ផ្ទះគេពេលល្ងាចព្រិលៗ ហើយក៏គោះទ្វា…
- តុក… តុក… (សម្លេងគោះទ្វា)
- បងឯងភ្លេចអីមែន? (ណារីស្មានតែជាប្តីនាងដែលទៅនេសាទត្រី)
ណារីដើរមកបើកទ្វា ហើយសុទិត្យក៏ចាក់នាងមួយកាំបិត។ សុទិត្យមិនទាន់ដកកាំបិតនោះចេញផង ណារីក៏យំអង្វរ…
- កុំសម្លាប់ខ្ញុំអីលោក… តើខ្ញុំមានគំនុំអីជាមួយ?
- មានគំនុំអីអ្ហេ? ធ្វើពើទៀតអ្ហេ? (សុទិត្យដកកាំបិតនោះចេញហើយចាក់មួយកាំបិតទៀត)
- ទុកជិវិតឲ្យខ្ញុំទៅ… ខ្ញុំមានកូនត្រូវចិញ្ចឹម… កុំអី…
ទោះបីណារីនិយាយអង្វរយ៉ាងណាក៏គ្មានប្រយោជន៍ ហើយដោយសារមានឈាមហូរច្រើនពេកនាងក៏ដង្ហើម បានតិចៗស្ទើរតែស្លាប់ទៅហើយ។ សុទិត្យអូសជើងណារីពីខ្ទមនោះយកទៅបោះចូលក្នុងទឹក រួចហើយក៏រង់ចាំមើល ប្តីនាងត្រឡប់មកវិញ។ និយាយពីសុខដែលជាប្តីរបស់ណារីថ្ងៃនេះរកត្រីបានយ៉ាងច្រើនហើយក៏អរយ៉ាងខ្លាំង ប៉ុន្តែ ពេលត្រឡប់មកវិញមេឃក៏ងងឹតទៅហើយ។ សុខអុំទូកមកជិតដល់ខាងក៏ឃើញអ្វីម្យ៉ាងអណ្តែតដូចជាគល់ឈើ។ សុខមិនអស់ចិត្តក៏អុំទៅមើលក៏ដឹងថានោះជាសាកសពរបស់ណារីដែលជាប្រពន្ធរបស់គេ។
- ណារីអ្ហា! ណារី! មកហែលអីពេលយប់ហ្នឹងអូន? យ៉ាងម៉េចហ្នឹងអូន?
សុខផ្ងាសាកសពណារីដែលកំពុងតែដេកផ្កាប់នោះហើយក៏លាន់មាត់ថា…
- ហេតុអីក៏ក្លាយជាបែបនេះ? អូនអ្ហា? ភ្ញាក់ឡើង ទៅផ្ទះយើងវិញ… ថ្ងៃនេះបងរកត្រីបានច្រើនណាស់… ណារីអ្ហា ភ្ញាក់ឡើងអូន… ភ្ញាក់ឡើងអូន… (សុខយកដៃណារីបានកាន់ហើយស្រែកយំ)
សុទិត្យឃើញឱកាសល្អបែបនេះក៏យកកាំបិតមួយគប់ទៅចំករបស់សុខ បន្ទាប់មកគេក៏ធ្លាក់ចូលទៅក្នុងទឹក ទាំងដៃរបស់ពួកគេទាំងពីរនាក់ប្តីប្រពន្ធកាន់គ្នាជាប់ ហើយមិនយូរប៉ុន្មានក៏ស្លាប់បាត់ទៅ។ សុទិត្យត្រឡប់ទៅខ្ទមវិញ ដោយគិតថានឹងសម្លាប់កូនរបស់ពួកគេថែមទៀត ប៉ុន្តែពេលនោះមានអ្នកជិតខាងម្នាក់បានយករតនាទៅលាក់មិនឲ្យ សុទិត្យដឹង។ សុទិត្យនៅតែមិនអស់ចិត្តដោយមិនបានសម្លាប់រតនាចោល ហេតុនេះគេក៏នៅចាំមើលក្រែងក្មេងម្នាក់ នោះត្រឡប់មកវិញនៅថ្ងៃណាមួយ។ ពេលវេលាចេះតែកន្លងផុតទៅមិនយូរប៉ុន្មានម្ភៃឆ្នាំក៏កន្លងផុតទៅ។ នៅថ្ងៃមុន ពេលចូលឆ្នាំប្រមាណមួយម៉ោង សុទិត្យស្រាប់តែឃើញមនុស្សម្នាក់ចូលក្នុងខ្ទមក៏ដឹងថាម្នាក់នោះច្បាស់ជាកូនប្រុស ដែលបានបាត់ខ្លួននោះហើយព្រោះរតនាមានខ្សែរកដូចទៅនឹងរូបនៅក្នុងរូបថតដែលពុកម៉ែគេបន្សល់ទុកក្នុងខ្ទមនោះ។ សុទិត្យប្រុងចាក់សម្លាក់រតនានៅពេលគេដើរចេញពីខ្ទម តែរតនាឃើញទាន់ក៏រត់ចុះកំពុងហើយចូលទៅក្នុង ទឹក។ ពេលនោះសុទិត្យក៏ចុះទៅតាម ប៉ុន្តែត្រូវខ្មោចទឹកដែលជាពុកម៉ែរបស់រតនាបានហោះចេញពីក្នុងទឹកមកហើយ ចាប់ជើងសុទិត្យម្នាក់ម្ខាង បន្ទាប់មកក៏ហែកខ្លួនគេដាច់ជាពីរកំណាត់។ ហែកដាច់ហើយ ពួកគេក៏យកកាំបិតដែល សុទិត្យកាន់នឹងដៃមកកាត់ខ្លួនគេជាកង់តូចៗ រួចទម្លាក់ចូលទៅក្នុងទឹកឲ្យត្រីស៊ីអស់ទៅ។ រតនាឃើញហេតុការណ៍ អស់នេះហើយក៏តក់ស្លត់យ៉ាងខ្លាំង។ គេប្រញ៉ាប់ប្រញ៉ាល់ឡើងគោកហើយរត់ទៅផ្ទះដែលគេមកស្នាក់នៅជាមួយ។ ខ្មោចទឹកដែលជាពុកម៉ែរតនា ក្រោយសម្លាប់សុទិត្យរួចហើយពួកគេក៏ត្រូវអស់ជីវិតព្រោះថាសុទិត្យមិនបានធ្វើនឹង ច្បាប់នៅទន្លេនោះឡើយ តែពួកគេបែរជាមកសម្លាប់សុទិត្យទៅវិញ។ ហេតុនេះហើយដំណែងខ្មោចក៏បានទៅលើ សុទិត្យដែលទើបនឹងស្លាប់ថ្មីៗនោះ។ មុននឹងពួកគេចាកចេញទៅចាប់ជាតិថ្មី ពុកម៉ែរតនាបានប្រាប់ខ្មោចទឹកថ្មីថាអ្នក ដែលសម្លាប់ពុកម៉ែសុទិត្យមិនមែនជាពួកគេឡើយ ហើយប្រាប់ឲ្យគេកុំធ្វើបាបរតនាអី។ សុទិត្យក៏សន្យានឹងពួកគេ រួចហើយអ្នកទាំងពីររលាយបាត់ទៅ។ និយាយពីរតនានិងស្រីអូនដែលជាប្អូនស្រីឯណោះវិញក៏នៅចូលឆ្នាំនៅផ្នះអ្នក  ធ្វើការជាមួយនាងរហូតដល់ថ្ងៃចូលឆ្នាំចុងក្រោយទើបត្រឡប់ទៅផ្ទះពួកគេនៅភ្នំពេញវិញ។ ពេលស្រីអូនត្រឡប់ទៅ ធ្វើការនៅភ្នំពេញវិញ…
- ម៉េចដែរ? ទៅលេងស្រុកខ្ញុំសប្បាយអត់? (វិបុលដែលជាអ្នកធ្វើការជាមួយសួរស្រីអូន)
- ចាស… មានអីសប្បាយម្យ់ាងដែរតើ តែបងរតនាគាត់…
- គាត់ដូចអីម៉េចទេ… ឥឡូវឈឺហើយ…
- ឈឺ? ម៉េចបានឈឺ?
- ដឹងអី? សង្ស័យជួបខ្មោចទឹកទេដឹង… (ស្រីនាងសើច)
- តែខ្មោចទឹកមានមែនតើ…
- មានមែន? មិនដែរសម័យហ្នឹងមានខ្មោចទៀតទេ…
- មានមែនតើ! មានមនុស្សស្លាប់ប៉ុន្មាននាក់ហើយនៅទន្លេខ្ញុំហ្នឹង…
- ថាម៉េច? អញ្ចឹងម៉េចក៏នាំខ្ញុំដើរកាត់ទៅលេងកោះធ្វើអី?
- ដូចសានីប្អូនខ្ញុំប្រាប់អញ្ចឹង ទាស់តែនោមដាក់ទឹកបានខ្មោចទឹកទាញជើង។ បើមិនធ្វើអីខុសផង   ខ្លាចអី?
- ហើយម៉េចបានវិបុលឯងដឹង? សង្ស័យធ្លាប់នោមដាក់ទឹកទន្លេ មែនអ្ហេ?
- អាដែង… មិនបាច់រំលឹកទៀតទេ…
- ថាមែន មែន! ធ្លាប់មានប្រវត្តិអញ្ចឹងបានដឹង…
- តែតាំងពីពេលខ្ញុំនៅក្មេងម៉េះ មិនមែនទើបតែឥឡូវៗទេ…
- ក្មេងហ្នឹងអាយុប៉ុន្មាន?
- ១៨ មិនដឹង? ឬក៏១៩? ភ្លេចបាត់អ្ហី?
- ហ៊ុល… ប៉ុណ្ណឹងហើយថាក្មេងទៀត! បើអ្នកខ្លះវិញប្រហែលមានកូនមួយបាត់ហើយ…
ចាប់តាំងពីថ្ងៃនោះមក ស្រីអូននិងវិបុលកាន់តែជិតស្និតនឹងគ្នារហូតដល់ថ្ងៃមួយ…
- ព្រមរៀបការជាមួយខ្ញុំទេ? (វិបុលផ្ញើរសារទៅស្រីអូន)
- អ្ហេ? រៀបការ?
- អ៉ឹង! រៀបការ… ខ្ញុំស្រឡាញ់ស្រីអូនឯង ចុះស្រីអូនវិញស្រលាញ់ខ្ញុំអត់?
- ខ្ញុំ… នែ… មិនដឹងទេ! បើប៉ាម៉ាក់ព្រម ខ្ញុំក៏តាមហ្នឹងដែរ…
- អញ្ចឹងសម្រាច់ថាព្រមហើយណា…
វិបុលប្រាប់ស្រីអូនប៉ុណ្ណឹងហើយក៏យកទូរស័ព្ទតេទៅពុករបស់គេ…
- ជំរាបសួរពុក…
- អ! ហើយកូនឯងនៅណា? អត់ធ្វើការទេអ្ហីថ្ងៃហ្នឹង?
- ថ្ងៃហ្នឹងថ្ងៃសៅរ៍តើពុក…
- អើ! មែន… ពុកភ្លេច…
- ហើយថ្ងៃហ្នឹងមានការបានតេមកពុក? អស់លុយចាយមែនកូន…
- អ្ហាយ! ពុក! មិនមែនអញ្ចឹងទេ…
- អីគេអញ្ចឹង?
- ខ្ញុំ…
- ស្អីគេ? ម៉េចក៏មិននិយាយមកកូន?
- ខ្ញុំស្រឡាញ់កូនគេហើយពុក…
- ថាម៉េច? ស្រឡាញ់កូនគេ?
- បាទ…
- ហើយគេមានផ្ទៃពោះហើយមែន?
- អត់ទេពុក… មិនទាន់ដល់ថ្នាក់ហ្នឹងទេ…
- អើ! អញ្ចឹងធូរទ្រូងតិច... ម៉ែវាអ្ហា នេះមកជួបកូនប្រុសបណ្តូលចិត្តម៉ែវាឯងទៅនេះ…
- ពុក… ពុក… កុំអាលឲ្យម៉ែ…
- មានការអីកូន? (ពុកវិបុលហុចទូរស័ព្ទឲ្យប្រពន្ធគាត់)
- ម៉ែរវល់មែន?អញ្ចឹងម៉ែធ្វើម្ហូបសិនទៅអញ្ចឹង…
- ម៉ែកំពុងធ្វើម្ហូប… តែមិនអីទេ កូនចង់និយាយអី និយាយមក…
- ខ្ញុំស្រឡាញ់កូនគេហើយម៉ែ…
- ស្អីគេ? ពុកវា…
- ពុកដឹងហើយម៉ែ…
- ហើយឯងមានធ្វើអីគេនៅ អ្ហាសកូន?
- អត់ទេ… កូនម៉ែឯងឯណាទៅធ្វើអញ្វឹង…
- អញ្ចឹងល្អអ្ហីកូន! ចាំរៀនចប់ចាំគិតទៀត…
- ខ្ញុំរៀនចប់ហើយតើ ម៉ែ…
- ចប់ពីអង្កាល?
- ម្សិលមិញហ្នឹង…
- តែម៉ែគ្មានលុយទៅដណ្តឹងកូនគេទេ…
- ខ្ញុំមានតើម៉ែ…
- មាន? មានប៉ុន្មាន?  ១លាន? ២លាន?
- ខ្ញុំសន្សំបាន២០លាន…
- កូននេះមែន!  ឯងខំចិញ្ចឹមវាចង់ងាប់ បែរជារៀនចប់ចង់បានប្រពន្ធ…
- ម៉ែ… ហើយបើលុយហ្នឹងនៅសល់ខ្ញុំទុកជូនម៉ែនឹងពុកដដែរហ្នឹង…
- អើ! អើ! ទៅដណ្តឹងថ្ងៃណាកូន?
- ថ្ងៃស្អែក ម៉ែ!
- អីក៏ប្រញ៉ាប់ម៉េះ?
- គេថាញ៉ាំបាយទាន់នៅក្តៅនុះអី ម៉ែ! បើត្រជាក់ទៅវាមិនសុូវឆ្ងាញ់…
- អើ! បានអ្ហី! ចាំប្រាប់ពុកឯង ហើយ… នែ! កូនគេនៅណា?
- បាទ… អគុណម៉ែ…
វិបុលនិយាយជាពុកម៉ែគេរួច ស្អែកឡើងគេក៏ទៅដណ្តឹងស្រីអូន។ ត្រូវរ៉ូវគ្នាហើយពួកគេក៏កំណត់ថ្ងៃរៀបការ នៅខែក្រោយ។ ពួកគេរៀបការនៅភ្នំពេញ រួចហើយប្តីប្រពន្ធទាំងពីរក៏ទៅលេងស្រុករបស់វិបុល។  មិនមែនទៅតែអ្នក ទាំងពីរនោះទេ រតនាដែលជាបងប្រុសស្រីអូនក៏ទៅលេងដែរដោយគេដាក់ច្បាប់នៅកន្លែងធ្វើការមួយសប្តាហ៍។ ថ្ងៃ នេះជាថ្ងៃច័ន្ទ ហើយសិស្សសាលារៀនជាធម្មតា ប៉ុន្តែថ្នាក់គ្រូលីមិនឃើញមានគ្រូមកសោះ។ សិស្សនៅចាំពេញថ្នាក់ តែគ្រូលីមិនទៅបង្រៀន ព្រោះថាសង្សាររបស់គេបានទៅមានអ្នកថ្មី។ គ្រូលីយកទូកមួយអុំទៅកណ្តលទន្លេ ហើយ លោតចូលទឹកដើម្បីសម្លាប់ខ្លួន…
- អ្ហាយ… ស្មានតែទឹកជ្រៅ… (គ្រូលីអន់ចិត្តព្រោះលោតទៅទឹកត្រឹមចង្កេះ)
- ជួយផង… ជួយខ្ញុំផង… (សម្លេងស្រែកឲ្យជួយល្វើយៗនៅនៅជិតខាង)
គ្រូលីក្រឡេកទៅក៏ឃើញមនុស្សប្រុងនឹងលុងទឹក ហើយគេក៏ឡើងជិះទូកវិញទើបអុំទៅកន្លែងនោះ។ ទៅដល់ ហើយ អ្នកដែលលង់ទឹកនោះបានលេចចូលទោក្នុងទឹកបាត់ទៅហើយ។ គ្រូលីក៏លោតពីលើទូកទៅដើម្បីស្រង់ម្នាក់ នោះ។ ស្រង់បានហើយ ម្នាក់ស្រីនោះក៏សន្លប់ ហើយមួយសន្ទុះក្រោយមកនាងក៏ដឹងខ្លួន…
- អ្នកនាងយ៉ាងម៉េចហើយ?
- ខ្ញុំមិនអីទេ…
- មិញហ្នឹងម៉េចក៏លក់ទឹក?
- គឺខ្ញុំមកសម្លាប់ខ្លួន…
- សម្លាប់ខ្លួន? សម្លាប់ខ្លួនម៉េចក៏ស្រែកឲ្យគេជួយ?
- ពេលដំបូងខ្ញុំចង់សម្លាប់ខ្លួនដែរ ព្រោះគូរដណ្តឹងខ្ញុំផ្តាច់ពាក្យ តែពេលទឹកកាន់តែជ្រៅទៅខ្ញុំក៏ប្តូរចិត្ត…
- ប្តូរចិត្តម៉េច?
- លើលោកនេះមិនមែនមានតែគេម្នាក់ឯងណា មិនអញ្ចឹងអ្ហេ?
- មែនហើយ… សង្សារខ្ញុំក៏មានថ្មីដែរ…
- ហើយមកសម្លាប់ខ្លួនដែរ?
- បាទ… តែលោតទៅទឹករាក់ពេកមិនស្លាប់…
- សំណាងហើយអញ្ចឹង…
គ្រូលីនៅអង្គុយខាងមុខ ហើយអ្នកនាងនោះអង្គុយខាងក្រោយ...
- អ្នកនាង ផ្ទះនៅណាដែរ?
- ផ្ទះខ្ញុំ? សួរធ្វើអី?
- បាទ… គឺ…
- ផ្ទះខ្ញុំនៅក្នុងទឹក…
- ក្នុងទឹក?
ថាហើយ អ្នកនាងម្នាក់នោះបានហោះឡើងលើហើយប្រែជារូបរាងដើមដែលជាខ្មោចទឹករួចហើយក៏ចូលទៅ ក្នុងទឹកបាត់ទៅ។ គ្រូលីដឹងថានោះជាខ្មោចទឹកហើយក៏អុំទូកខាងយ៉ាងលឿន រួចហើយក៏ទៅផ្ទះផ្លាស់ខោអាវហើយ ទៅបង្រៀន។ ពេលទៅដល់ម៉ោងចេញលេងល្មម សិស្សថ្នាក់គាត់ត្រលប់ទៅផ្ទះវិញអស់រលេញ…
- លោកគ្រូថ្ងៃហ្នឹងម៉េចក៏យូរមកម៉េះ? (ចន្ទ្រាដែលជាអ្នកគ្រូបង្រៀនថ្នាក់ជាប់ជាមួយគ្រូលីសួរ)
- អ! មានការបន្តិចហ្នឹងណា! តែ… នែ… អ្នកគ្រូឯងមានដឹងអ្ហេថានៅទន្លេយើងមានខ្មោចទឹកអ្ហា…
- ដឹងតើ! ខ្មោចទឹកពីរនាក់ប្តីប្រពន្ធហ្នឹងមែន?
- មិនមែនទេ… ខ្មោចទឹកកម្លោះទេ ហើយស្អាតទៀតផង…
- ម៉េចក៏លោកគ្រូដឹង? ធ្លាប់ជួបមែន?
- បាទ! ជួបមិញហ្នឹង
គ្រូលីនិយាយប្រាប់ចន្ទ្រាតាមដំណើររឿងគ្រប់យ៉ាង។ ពេលចូលរៀនវិញចន្ទ្រាប្រាប់ឲ្យសិស្សទាំងអស់ចេញ ទៅផ្ទះមុនម៉ោង។ រួចហើយនាងក៏ចូលទៅបត់ជើងក្នុងបង្គន់ហើយយកទឹកនោមបន្តិចដាក់ថង់កាន់ទៅកំពង់។ គាប់ ជួនរតនាដើរលេងតាមផ្លូវក៏ឃើញចន្រ្ទាកាន់អ្វីម្យ៉ាងលាក់កំបាំង គេក៏ដើរតាមក្រោយ។ ចន្ទ្រាចុះក្នុងទឹករាងឆ្ងាយបន្តិចរួច ហើយក៏ចាក់ទឹកនោមនោះចូលទៅ ហើយខ្មោចទឹកក៏ចាប់ផ្តើមទាញជើងនាង…
- ជួយផង… ជួយផង… (ពេលខ្មោចទឹកទាញជើងបែបនេះ ចន្ទ្រាក៏ភ័យ)
- យ៉ាងម៉េចហ្នឹង? (រតនាស្ទុះទៅទាញដៃបានមកវិញ)
- ចាស… គឺអត់មានអីទេ ខ្ញុំគ្រាន់តែចងឃើញខ្មោចទឹក…
- ចង់ឃើញខ្មោចទឹក?
- ចាស…
- មានអីអញ្ចឹង…
រតនានោមដាក់ខោហើយទឹកនោមក៏ធ្លាក់ចូលក្នុងទឹក បន្ទាប់មកខ្មោចទឹកក៏ហោះចេញពីក្នុងទឹកមក។
សូមរង់ចាំអានភាគបន្តនៅថ្ងៃស្អែក!


Comments