ម្នាក់នោះស្រឡាញ់ខ្មោចទឹក - ភាគ៤

រូបភាពខាងលើនេះគឺនៅក្នុងរឿង Because of Meeting You

១២
អ្នកអានរឿងនេះគួរតែមានអាយុចាប់ពី១២ឆ្នាំឡើងទៅ!
ប្រលោមលោកថ្មី Original Storyពីអ្នកនិពន្ធរឿងម្នាក់នោះជាអូន "ប៊ុនទិត្យ"


ភាគបញ្ចប់​

សំភាស់ជាគ្រូបង្រៀនម្នាក់នៅក្នុងភូមិមួយ។ ថ្ងៃមួយនៅពេលចេញពីបង្រៀនវិញ គេបានទៅមុជទឹកនៅទន្លេ។ ដោយសារតែនៅទន្លេនោះមានខ្មោចទឹក អ្នកភូមិប្រាប់តគ្នាថា ហាមមិនឲ្យនោមដាក់ទឹកនោះទេ បើមិនអញ្ចឹងខ្មោចនឹងទាញជើងមិនខាន។ មីងរបស់សំភាស់ក៏បានប្រាប់គេដែរ តែសំភាស់មិនជឿថាមានខ្មោចទឹកនោះទេ។ សំភាស់ចុះទៅកំពង់ទឹក ហើយស្រាតខោអាវចេញ រួចស្លៀកក្រមារចុះទៅមិជទឹក។ កំពុងតែមុជទឹកសុខៗ សំភាស់ឈឺនោមហើយក៏នោមដាក់ទឹកទៅ។ គ្រាន់តែនោមរួចភ្លាម ខ្មោចទឹកក៏ទាញជើងគេចូលទៅក្នុងទន្លេរបាត់ទៅ។ ពេលដែលត្រូវខ្មោចទាញជើងបែបនេះ សំភាស់ក៏សន្លប់បាត់ស្មារតី…
- នណាគេហ្នឹងបង? (ចន្ទ្រាសួរខ្មោចទឹក)
- គឺអាម្នាក់ដែលនោមដាក់ទឹក…
- នោមដាក់ទឹក? ហើយបងយកមកធ្វើអី?
- យកមក…
- មិនមែនយកមកស៊ីទេមែនទេ?
- អ្ហី! អូននេះ! ខ្មោចទឹកមិនមែនស៊ីមនុស្សឯណា…
- អញ្ចឹង?
- គ្រាន់តែប្រដៅគេបន្តិចប៉ុណ្ណោះ…
មួយសន្ទុះក្រោយមក សំភាស់ដឹងខ្លួនឡើង…
- ខ្ញុំនៅទីណាហ្នឹង? ខ្ញុំស្លាប់មែនទេ? (សំភាស់សួរ)
- មិនទាន់ស្លាប់ទេ… (ចន្ទ្រាឆ្លើយ)
- អញ្ចឹងខ្ញុំនៅទីណា? ក្រែងមិញខ្ញុំកំពុងមុជទឹកតើ!
- បើមុជទឹកគឺនៅក្នុងទឹកហើយ…
- ក្នុងទឹក? បាតទន្លេ? (សំភាស់ស្រឡាំងកាំង)
- អ៊ឹង! (សុទិត្យដែលជាខ្មោចទឹកឆ្លើយ)
- អ្ហា! អញ្ចឹងហ្នឹងជាវិមានខ្មោចទឹក?
- អ៊ឹ! ថាអញ្ចឹងក៏បាន… (សុទិត្យតប)
- អញ្ចឹងខ្មោចទឹកឯងចាប់ខ្ញុំធ្វើអី?
- មកពីធ្វើខុសបានគេចាប់ មិនមែនសុខៗគេចាប់ឯណា?
- អ្ហា!!! អារឿងនោមដាក់ទឹកហ្នឹងមែន?
- ដឹងហើយធ្វើសួរទៀត…
- គ្រាន់តែអញ្ចឹងខុសដែរ?
- ខុសហ្នឹងហើយបានគេចាប់មកហ្នឹង!
- ចាប់មកធ្វើអី? សម្លាប់? គ្រាន់តែនោមដាក់ទឹកត្រូវស្លាប់ដែរ?
- ចន្ទ្រាអ្ហា! អូនឯងទៅយកកាំបិតអាធំមួយមក…
- អ្ហាក! យកមកធ្វើអី?
- កាត់ខ្សែរពួរចងខ្លួនឯងហ្នឹងហើយ…
- ចុះលោកខ្មោចទឹកមិនចេះយុទ្ធសីលទេអ្ហី?
- … (សុទិត្យអត់មាត់ហើយចន្ទ្រាយកកាំបិតមកឲ្យល្មម)
- អ្ហាវ! អ្ហា… អ្ហាវ!!! 
សំភាស់ស្រែកនៅពេលដែលសុទិត្យបោះកាំបិតមក វាហោះមកកាត់ខ្សែរពួរឲ្យសំភាស់ខ្លួនឯង។ សុទិត្យនិងចន្ទ្រាប្រាប់ទៅសំភាស់ថាកុំឲ្យនោមដាក់ទឹកអញ្ចឹងទៀត ព្រោះទីនេះជាកន្លែងដែលគេរស់នៅ។ បន្ទាប់មក ពួកគេក៏ដោះលែងសំភាស់វិញទៅ ហើយមួយឆ្នាំក៏កន្លងផុតទៅ សំភាស់បានរៀបការប្រពន្ធជាមួយនឹងកូនអ្នកភូមិដែលជាគ្រូបង្រៀននៅសាលាជាមួយគ្នា។
និយាយពីរតនាវិញឆ្នាំនេះក៏ដូចឆ្នាំមុនដែរ គេបានមកលេងចូលឆ្នាំនៅស្រុកខាងប្តីស្រីអូនដែលជាប្អូនស្រីរបស់គេ។ នៅពេលថ្ងៃរតនាដើរទៅវត្តម្នាក់ឯង ហើយបានឃើញក្មេងម្នាក់នៅអង្គុយអានសៀវភៅនៅក្រោមដើមឈើម្នាក់ឯង។ ឃើញដូចនេះ រតនាក៏ដើរទៅកន្លែងគេ...
- ធ្វើអីហ្នឹងអូន? អានសៀវភៅអ្ហេ?
- បា? (ក្មេងនោះឈប់អានហើយសម្លឹងមើលសំភាស់)
- ខំរៀនអ្ហានេ ចូលឆ្នាំហើយនៅតែខំរៀនទៀត...
- ខ្ញុំមិនមែនមើលមេរៀនផង ខ្ញុំអានសៀវភៅរឿងហ្នឹង...
- សៀវភៅរឿងអ្ហេ? ស្មានតែមើលមេរៀន...
- អត់ផង...
- អូនឯងអានរឿងអី?
- រឿងខ្មោចទឹក...
- ខ្មោចទឹក? បានសៀវភៅហ្នឹងពីណាមក?
- អត់ដឹងដែរ របស់ចែខ្ញុំហ្នឹង...
- ឲ្យពូខ្ចីអានបន្តិចបានអ្ហេ?
- បាទ? បានតើ ខ្ញុំអានចប់អ្ហី!
- អើ! អគុណហើយណា...
- បាទ មិនអីទេពូ...
រតនាយកសៀវភៅនោះមកអាន។ គេមានអារម្មណ៍ថាសៀវភៅនោះដូចជាសរសេរពីរឿងរ៉ាវដែលគេបានជួប និងអំពីរគ្រួសារគេទៀតផង។ រឿងដែលគេត្រូវមនុស្សមិនស្គាល់មុខដេញសម្លាប់គេកាលពីឆ្នាំមុនក៏មាននៅក្នុងសៀវភៅរឿងនោះដែរ។ ពេលអានចប់ហើយ រតនាក៏ឲ្យសៀវភៅទៅក្មេងនោះវិញ រួចហើយគេក៏ត្រឡប់ទៅផ្ទះវិញ។ រតនាទៅមិនទាន់ដល់ផ្ទះផងក៏ត្រូវម៉ូតូបុក តែគេមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែសើរស្បែកបន្តិចប៉ុណ្ណោះ។ រតនាត្រឡប់ទៅផ្ទះហើយក៏លាបប្រេងកូឡា លុះដល់យប់ឡើងគេក៏ដើរទៅមាត់កំពង់។ ថ្ងៃនោះជាខែរនោច តែមេឃនៅមានព្រះច័ន្ទភ្លឺតិចៗ។ រតនាអង្គុយនៅទីនោះដឹកដល់រឿងដែលសរសេរក្នុងសៀវភៅដែលគេបានអានកាលពីថ្ងៃ ហើយពេលនោះក៏មានអ្វីម្យ៉ាងផុសចេញពីក្នុងទឹកមក....
- ស្អីគេហ្នឹង? (រតនាលាន់មាត់ ហើយក៏ទៅពួននៅក្រោយគុម្ភត្រែងចាំលបមើល)
- អញ្ចឹងបងទៅវិញហើយណា? (សុទិត្យជូនប្រពន្ធរបស់គេទៅលេងម្តាយ)
- ចាសបង! ទៅវិញចុះ... (ចន្ទ្រាថាប៉ុណ្ណឹង សុទិត្យក៏ត្រឡប់ទៅវិញទៅ)
នៅពេលដែលសុទិត្យត្រឡប់ទៅវិញហើយ ចន្ទ្រាក៏ដើរសំដៅទៅផ្ទះរបស់ម្តាយនាង។ រតនាឃើញចន្ទ្រា ប៉ុន្តែគេមើលមិនស្គាល់ថាជានណានោះទេ ព្រោះព្រះច័ន្ទមានពពកបាំងពិបាកមើល។ រតនាក៏ដើរតាមក្រោយចន្ទ្រាទៅផ្ទះរបស់នាងមិនឲ្យនាងដឹងខ្លួនថាគេដើរពីក្រោយ...
ព្រឹកឡើង រតនាក៏ទៅផ្ទះដែលចន្ទ្រាដើរទៅនុះក៏ឃើញនាង។ រតនាក៏គិតក្នុងចិត្តថា ចន្ទ្រាច្បាស់ជារៀបការជាមួយខ្មោចទឹកនោះហើយ...
- ចន្ទ្រា? មើលនណាឈរនៅរបងផ្ទះយើងហ្នឹងកូន? ម៉ែឃើញមើលមកហ្នឹងមួយសន្ទុះអ្ហី...
- ចាស! ចាំខ្ញុំដើរទៅមើល... (និយាយហើយ ចន្ទ្រាក៏ដើរមកក្រៅរបង)
- អ៊ឺ... (រតនារកនិយាយមិនចេញ)
- លោកមានការអីមែនបានជាឈរមើលមកផ្ទះខ្ញុំ?
- តើខ្ញុំអាចចូលបង្គន់នៅហ្នឹងបន្តិចបានទេ? ខ្ញុំឈឺពោះណាស់...
- ចាស? ចូលបង្គន់ជុះ...?
- អូយ.... ឈឺខ្លាំងណាស់...
- មានអី! ចូលបានតើ! អញ្ជើញ...
ចន្ទ្រានិយាយរួច រតនាដើរចូលទៅក្នុងផ្ទះនាងរួចគេក៏ចូលទៅក្នុងបង្គន់ទៅ។ ម៉ែចន្ទ្រាឃើញអញ្ចឹងក៏សួរនាង...
- មានរឿងអីហ្នឹងកូន?
- ចាស? អូ... គឺគាត់ឈឺពោះ សុំចោលបង្គន់ផ្ទះយើង...
- អ្ហា... អញ្ចឹងទេ! អញ្ចឹងបានឃើញសម្លឹងមកហ្នឹងរហូត...
- ប្រហែលឈឺខ្លាំងហើយមើលទៅ...
រតនាឯណោះចូលទៅក្នុងបង្គន់មែន តែគេមិនបានឈឺពោះអីនោះទេ។ គេនៅអង្គុយទីនោះចាំ   ស្តាប់ចន្ទ្រានិងម្តាយនាងនិយាយគ្នា...
- ហើយកូនឯងទៅវិញថ្ងៃណាចន្ទ្រា?
- ខ្ញុំទៅវិញយប់ហ្នឹង ហើយស្អែកព្រឹកខ្ញុំមកវិញ...
- ប្តីកូនពិតជាមិនអាចឡើងលើគោកបានមែនអ្ហេ?
- ចាស...
និយាយគ្នាបានប៉ុណ្ណឹង រតានក៏ចេញពីបន្ទប់ទឹកមក។ រតនានិយាយអគុណអ្នកទាំងពីរនោះរួចក៏ចេញពីផ្ទះនោះទៅ។ ទោះបីជារតនាស្គាល់ចន្ទ្រាក៏ដោយ ចន្ទ្រាមិនស្គាល់រតនានោះទេ។
ពេលយប់មកដល់ ម៉ោងប្រហែលជាដប់យប់ចន្ទ្រាចេញពីផ្ទះចុះទៅមាត់កំពង់។ នៅយប់នោះមានគេលេងធុងឯវត្ត សំភាស់និងប្រពន្ធរបស់គេដើរពីវត្តត្រឡប់ទៅផ្ទះវិញ។ ពួកគេដើរបណ្តើរនាំគ្នានិយាយ បណ្តើរ...
- និយាយអូន! (សំភាស់និយាយជាមួយប្រពន្ធរបស់គេ)
- អីគេបង? (ប្រពន្ធសំភាស់ឆ្លើយ)
- ពុកម៉ែគាត់អត់នៅអញ្ចឹង...
- បងចង់និយាយអីឲ្យប្រាកដទៅហ្នឹង?
- ពុកម៉ែគាត់អត់នៅអញ្ចឹង...
- ស្អីបងឯងហ្នឹង? គិតតែពុកម៉ែអត់នៅអញ្ចឹង ពុកម៉ែអត់នៅអញ្ចឹង...
- រួចអូនឯងមកនិយាយកាត់បងធ្វើអី?
- ចុះបងឯងបន្តិចឈប់ធ្វើអី? ម៉េចក៏និយាយបន្តិចឈប់មួយសន្ទុះ?
- បានអ្ហី! បងអត់ចង់ប្រកែកជាមួយអូនទេ។ ពុកម៉ែអត់នៅអញ្ចឹង...
- មើលចុះ! គិតតែពុកម៉ែអត់នៅអញ្ចឹងរហូត...
- ឥឡវអូនឯងកុំទាន់មាត់ណា ចាំបងនិយាយឲ្យចប់សិនចាំនិយាយ...
- បាន! ឥឡូវបងនិយាយមក...
- ពុកម៉ែអត់នៅអញ្ចឹង ពួកយើងគួរតែ.... ទៅអ្ហី? 
- បងនិយាយស្អីគេទេ ស្តាប់មិនយល់ទេ...
- អ្ហើយ.... (សំភាស់ដកដង្ហើមធំ)
- បងឯងនិយាយម្តងទៀតមក ហើយនិយាយឲ្យលឺៗមក...
- លឺៗអ្ហេ? អូនប្រាកដហើយអ្ហេ?
- ចាស...
- យើងយើងគួរតែ ### ទៅ? (សំភាស់ស្រែកខ្លាំងៗ)
- ហ៊ុល.... ម៉េចក៏បងស្រែកខ្លាំងៗម៉េះ ហើយនិយាយពីអារឿងហ្នឹងទៀត....
- ក្រែងអូនឯងឲ្យបងនិយាយលឺៗអ្ហេ?
- ឲ្យលឺល្មមស្តាប់បាន មិនមែនជំទាលពេញភូមិអញ្ចឹងទេ...
- ឥឡូវម៉េចដែរ? ព្រមអត់?
- អ្ហើយ... ខ្មាសគេណាស់លោកអើយ...
និយាយហើយ សំភាស់និងប្រពន្ធរបស់គេដើរទៅផ្ទះទៅ។ និយាយពីចន្ទ្រាវិញ ពេលដើរទៅមាត់កំពង់ហើយ សុទិត្យដែលជាប្តីរបស់នាងក៏ចេញមកដោយនិមត្តិទូកមួយមកយកនាង។ ចន្ទ្រាហៀបនឹងឡើងទូកទៅហើយ រតនាក៏រត់ចុះមកកន្លែងនាង...
- លោកគឺម្នាក់អីព្រឹកមិញហ្នឹង?
- បាទ! មាននណាទៀត...
- ហើយនណាគេហ្នឹងអូន? (សុទិត្យសួរចន្ទ្រា)
- ចាស? អូគឺ...
- ខ្ញុំជាអ្នកភ្នំពេញ... និយាយអញ្ចឹងលោកគឺជាប្តីនាងមែនទេ?
- បាទ... មានការអីមែនទេ?
- អ្ហា! គឺខ្ញុំចង់សួរថាលោកជាខ្មោចទឹកមែនទេ?
- បា? (សុទិត្យស្រឡាំងកាំង)
- មែនឬមិនមែន?
- ចន្ទ្រាឡើងទូកមកអូន... (សុទិត្យឲ្យចន្ទ្រាឡើងទូក)
- ចង់ទៅណា? ម៉េចមិនឆ្លើយសិនមក... (រតនាចាប់ដៃចន្ទ្រាជាប់)
- នែ! លែងខ្ញុំ!! (ចន្ទ្រានិយាយ)
- ម៉េចមិនឆ្លើយសិនមក! (រតនាស្រែកខ្លាំងៗ)
- លែងប្រពន្ធយើងភ្លាម រតនា...
- រតនា? ម៉េចក៏លោកស្គាល់ឈ្មោះខ្ញុំ?
- គឺ... (សុទិត្យនិយាយមិនចេញ)
- គឺលោកឯងមែនទេជាអ្នកសម្លាប់ពុកម៉ែខ្ញុំ? អ្ហាស? (រតនាយកកូនកាំបិតមកផ្ទង់ករបស់ចន្ទ្រា)
- ម៉េចក៏ឯងដឹង? (សុទិត្យនិយាយ)
- ម៉េចក៏ឯងដឹង? អញ្ចឹងមានន័យថាលោកឯងពិតជាសម្លាប់គាត់មែនទេ?
- លែងប្រពន្ធខ្ញុំទៅ នាងមិនដឹងអីទេ។ បើចង់សងសឹក ឯងមករកខ្ញុំចុះ...
- ឥឡូវខ្ញុំមករកឯងហើយតើ...
- លែងប្រពន្ធខ្ញុំទៅ...
- បើចង់ឲ្យប្រពន្ធឯងមានជីវិត ឯងឆាប់យកកាំបិតដែលឯងចាក់ពុកម៉ែយើងទៅសម្លាប់ខ្លួនឯងទៅ...
- បាន... បើឯងចង់បានអញ្ចឹង ខ្ញុំធ្វើបានតែឯងត្រូវតែទុកជីវិតឲ្យប្រពន្ធខ្ញុំ...
- បង! កុំអីបង... (ចន្ទ្រាយំអង្វរ)
សុទិត្យជប់កាំបិតចេញមករួចហើយក៏បោះកាំបិតនោះឡើងទៅលើ។ ពេលកាំបិតនោះធ្លាក់ចុះមកក៏ចាក់សុទិត្យធ្លុះពីម្ខាងទៅម្ខាង។ ឃើញដូចនេះ ចន្ទ្រាក៏ស្ទុះចេញពីរតនាទៅកាន់ប្តីរបស់នាងរួចហើយក៏ចាប់កាំបិតនោះដក...
- បង! បងយ៉ាងម៉េចហើយបង? (ចន្ទ្រាសួរប្តីរបស់នាងទាំងយំសស្រាក់)
- បងមិនអីទេ ឲ្យតែអូនមិនអី... (សុទិត្យញញឹមដាក់ប្រពន្ធរបស់គេ ហើយក៏ស្រក់ទឹកភ្នែកមកតក់ៗ)
- បង! កុំបិទភ្នែកអីបង...
- អូនអត់មានត្រូវកន្លែងណាទេមែនទេ? (សុទិត្យសួរចន្ទ្រាបន្តទៀត)
- អូនមិនអីទេ...
- ប្រសើរហើយ... អញ្ចឹងបងអាចស្លាប់បិទភ្នែកជិតហើយ... លាហើយអូនសម្លាញ់...
- បង!!! (ចន្ទ្រាស្រែកយ៉ាងខ្លាំង)
ចន្ទ្រានៅតែឈរអោបប្តីរបស់របស់នាង ទោះបីជាគេស្លាប់ទៅហើយក៏ដោយ។ រីឯមេឃធ្លាក់ភ្លៀងមកយ៉ាងខ្លាំងនៅពេលនោះ ហើយចន្ទ្រាក៏លោតចូលទៅក្នុងទន្លេទាំងអោបប្តីរបស់នាង។ ចំណែករតនាវិញឃើញបែបនេះហើយក៏ដើរត្រឡប់ទៅផ្ទះ តែឈានបានតែពីរបីជំហាន រន្ទះក៏បាញ់គេឲ្យស្លាប់ទៅ។
ចប់!

Comments