កម្រិតអ្នកទស្សនា Saimdang បន្តធ្លាក់ចុះ តែនាយកគីមកើនដល់ 15%


រឿងភាគរបស់ទូរទស្សន៍ KBS2  នាយកគីម (Chef Kim) បានបង្កើតកំណត់ត្រាថ្មីដោយមានអ្នកទស្សនាកាន់តែច្រើនជាថ្មីម្តងទៀតនៅភាគទី5 ដែលបាន​ចាក់ផ្សាយកាលពីម្សិលមិញ។

ដោយយោងតាម Nielsen Korea បានរាយការណ៍ថាកាលពីម្សិលមិញនេះ រឿងនាយកគីម មានកម្រិតអ្នកទស្សនាដល់ទៅ 15.5% កើនលើសភាគមុនដែលមានត្រឹមតែ 13.8%។ ជាមួយគ្នានេះដែរ រឿង Saimdang - Light’s Diary ដែលធ្លាប់មានអ្នកទស្សនាច្រើនដល់ទៅ 16.3% នោះ បានធ្លាក់មកត្រឹមតែ 10.7% នៅភាគ5 ចុងក្រោយនេះ។ ចំណែករឿង បាត់ខ្លួន9 (Missing Nine) មានអ្នកទស្សនា 3.8%។

ប្រភពៈ (1)

Comments