[TOP SBS] រឿងដែលមានកម្រិតអ្នកទស្សនាច្រើននៅឆ្នាំ 2016

[ខ្ញុំ❤រឿងកូរ៉េ - Hong Goo] 2016 ជាឆ្នាំដែលទូរទស្សន៍ SBS មានភាពជោគជ័យខ្លាំងគួរសមដែរសម្រាប់រឿងភាគរបស់ខ្លួនដោយមានកម្រិតអ្នកទស្សនាច្រើនរហូតលើសពី 20% ឯណោះ។ ដោយសារតែតួរសម្តែងមានភាពប៉ិនប្រសប់ និងសាច់រឿងថ្មីៗគួរឲ្យចង់តាមដានទើបធ្វើឲ្យរឿងទាំងនោះមានភាពល្បីល្បាញបែបនេះ។ នេះពេលនេះ សូមលើកយករឿងភាគចំនួន 6 ដែលមានកម្រិតអ្នកទស្សនាច្រើនជាងគេប្រចាំឆ្នាំមកបង្ហាញជូនលោកអ្នកៈ

#6. Jealousy Incarnate (ច្រើនបំផុត 13.2% ទូទាំងប្រទេស - 14.8% សេអ៊ូល)jealousy24-00010
រឿងនេះសម្តែងដោយ Gong Hyo-jin, Jo Jung-suk និង Go Kyung-pyo ដែលផ្សាយនៅរាល់ថ្ងៃពុធ និង ព្រហស្បត្តិ៍ ម៉ោង 10 យប់ចាប់ពីថ្ងៃទី24 ខែសីហា ដល់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ 2016។

#5. Beautiful Gong Shim (ច្រើនបំផុត 15.1% ទូទាំងប្រទេស - 17.2% សេអ៊ូល) fullsizephoto742591
រឿងនេះសម្តែងដោយ Namkoong Min, Bang Minah និង On Joo-wan ដែលផ្សាយនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម៉ោង 10 យប់ចាប់ពីថ្ងៃទី14 ខែឧសភាដល់ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2016។

#4. The Legend of the Blue Sea (ច្រើនបំផុត 18.9% ទូទាំងប្រទេស - 22.1% សេអ៊ូល) jo-jung-suk-lee-min-ho-jun-ji-hyun_1481237684_af_org រឿងនេះសម្តែងដោយ Lee Min‑ho និង Jun Ji‑hyun ដែលផ្សាយនៅរាល់ថ្ងៃពុធ និង ព្រហស្បត្តិ៍ ម៉ោង 10 យប់ចាប់ពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2016។

#3. Remember: War of the Son (ច្រើនបំផុត 20.3% ទូទាំងប្រទេស - 22.6% សេអ៊ូល) remember01-00228
រឿងនេះសម្តែងដោយ Yoo Seung-ho, Park Sung-woong និង Park Min-young ដែលផ្សាយនៅរាល់ថ្ងៃពុធ និង ព្រហស្បត្តិ៍ ម៉ោង 10 យប់ចាប់ពីថ្ងៃទី9 ខែធ្នូ ឆ្នាំ2015 ដល់ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ 2016។

#2. Doctor Crush (ច្រើនបំផុត 21.3% ទូទាំងប្រទេស - 23.1% សេអ៊ូល) doctors09-00001
រឿងនេះសម្តែងដោយ Kim Rae-won និង Park Shin-hye ដែលផ្សាយនៅរាល់ថ្ងៃច័ន្ទ និងអង្គារ ម៉ោង 10 យប់ចាប់ពីថ្ងៃទី20 ខែមិថុនា ដល់ថ្ងៃទី23 ខែសីហា ឆ្នាំ2016។

#1. Romantic Doctor, Teacher Kim (ច្រើនបំផុត 23.8% ទូទាំងប្រទេស - 25.8% សេអ៊ូល) romantic01-00320 រឿងនេះសម្តែងដោយ Han Suk-kyu, Yoo Yeon-seok និង Seo Hyun-jin ដែលផ្សាយនៅរាល់ថ្ងៃច័ន្ទ និងអង្គារ ម៉ោង 10 យប់ចាប់ពីថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ2016។

ក្នុងចំណោមរឿងភាគទាំង 6 ពីទូរទស្សន៍ SBS ខាងលើនេះ តើអ្នកបានទស្សនាប៉ុន្មានរឿងហើយ? ប្រាប់បន្តិចមក!
ប្រភពៈ (1)

Comments