នៅភាគទី 14 រឿងភាគរបស់ទូរទស្សន៍ខ្សែកាប tvN រឿង Goblin មានអ្នកទស្សនានៅថ្ងៃទី 20 ម្សិលមិញនេះជាមធ្យម 17.5% ហើយមានអ្នកទស្សនាច្រើនបំផុតដល់ទៅ 20.2%។
អ្នកដែលទស្សនារឿងនេះភាគច្រើនសម្រាប់បុរសមានអាយុចាប់ពី 20ឆ្នាំ ដល់ 40 ឆ្នាំ មានចំនួន 13.6% គិតជាមធ្យម និងច្រើនបំផុត 15.8%។ ចំណែកស្រ្តីដែលទស្សនារឿង Goblin ភាគច្រើនស្ថិតក្នុងអាយុ 40 ឆ្នាំ ដែលមានដល់ 30.2 % ឯណោះ។
គួរបញ្ជាក់ផងដែរ រឿងភាគ Goblin នឹងចាក់ផ្សាយពីរភាគជាប់គ្នាគឺ ភាគ 15 និង 16 នៅយប់នេះបន្តគ្នាចាប់ពីម៉ោង 8 យប់។
ប្រភពៈ (1)


Comments
Post a Comment