[Goblin] ការផ្សាយពិសេសបង្ហាញពីមួយនាទីដែលអ្នកទស្សនាដល់ទៅ 17.2%



តើមួយនាទីណាក្នុងរឿង Goblin ដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោមភាគទាំង 13 ដែលបានចាក់ផ្សាយកន្លងមក?

មួយនាទីដែលមានអ្នកទស្សនាច្រើនបំផុតក្នុងរឿង Goblin ត្រូវបានបង្ហាញនៅក្នុងការផ្សាយពិសេសនៅថ្ងៃទី 14 នេះដែលផ្សាយកាលពីម៉ោង 8 យប់។

ចំណាត់ថ្នាក់លេខមួយបានទៅលើឈុតនៅក្នុងភាគទី 11 ត្រង់ដែលអ៊ុនថាក់អោបគីមស៊ីន ដែលមានអ្នកទស្សនាដល់ទៅ 17.2 %។ ហើយលេខពីរបានទៅលើឈុតមួយ នៅពេលដែលគីមស៊ុនសួរគីមស៊ីនថានាងជាម្ចាស់ក្សត្រីរបស់ស្តេចកាលពីជាតិមុនឬមិនមែន ដែលមានអ្នកទស្សនា 16.4%។ ហើយលេខបីបានទៅលើឈុតនៅភាគទី 10 ត្រង់គីមស៊ីនជូនដំណើរប្អូនទៅរាជវាំង ហើយគីមស៊ុនសួរថានាងស្អាតឬអត់ ដែលមានអ្នកទស្សនា 15%។

Goblin នឹងចាក់ផ្សាយភាគទី 14 នៅថ្ងៃទី20 ហើយភាគទី 15 និង 16 ចាក់ផ្សាយនៅថ្ងៃទី 21 សប្តាហ៍ក្រោយ។

ប្រភពៈ (1)

Comments