Goblin កាន់តែធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំជើបរំជួល រួមជាមួយភាពកំសត់ស្រក់ទឹកភ្នែកផងដែរ។
កាលពីថ្ងៃទី 13 ម្សិលមិញនេះ tvN ចាកផ្សាយរឿង Goblin ភាគ 13 មានកម្រិតអ្នកទស្សនាច្រើនបំផុតដល់ទៅ 16.4% ហើយមានអ្នកទស្សនាជាមធ្យម 15.5%។
ទីបំផុត គីមស៊ីនបានចាកចេញពីលោកនេះ ដោយពេលនោះមានខ្មោចចូលក្នុងខ្លួនអ៊ុនថាក់ ហើយដកដាវពីខ្លួនរបស់គីមស៊ីន។ ប៉ុន្តែដកមិនបានឡើយ ព្រោះពេលនោះយមបាល (យកព្រលឹង) មកឃើញ គេបានហៅខ្មោចនោះឲ្យចេញពីខ្លួនអ៊ុនថាក់មកក្រៅ។ នៅពេលនោះគីមស៊ីនចាប់កាន់ដៃអ៊ុនថាក់ដែលកំពុងសន្លប់ពេលខ្មោចចេញទៅ មកទាញដាវក្នុងខ្លួនរបស់គេចេញ រួចហើយក៏យកដាវនោះទៅសន្លាប់ខ្មោចអាក្រក់នោះ។ ខ្មោចនោះក៏ជាអ្នកសម្លាប់គីមស៊ីនកាលពីជាតិមុនដែរ។ បន្ទាប់មក គីមស៊ីនទៅអោបអ៊ុនថាក់យឺតៗ ហើយក៏និយាយថា ជិវិតខ្ញុំសំណាងណាស់ដែលបានជួបនាង... ខ្ញុំនឹងទៅដូចជាភ្លៀង ដូចជាធ្លាក់ព្រិលដំបូង... ឲ្យខ្ញុំទៅ សូមអង្វរ។ អ៊ុនថាក់លឺបែបនេះ នាងយំយ៉ាងខ្លាំងព្រោះមិនចង់ឲ្យគីមស៊ីនទៅ តែខ្លួនរបស់គីមស៊ីនចាប់ផ្តើមរលាយបន្តិចម្តងៗទៅហើយ។
ប្រភពៈ (1)


Comments
Post a Comment