[Defendant] រឿងភាគរបស់ Ji Sung និង Kwon Yoo Ri ចាប់ផ្តើមភាគដំបូងភ្លាមល្បីភ្លាម


Defendant ជារឿងភាគរបស់ទូរទស្សន៍ SBS ប្រចាំថ្ងៃច័ន្ទ និងអង្គារ៍ដែលផ្សាយបន្តពីរឿង Romantic Doctor, Teacher Kim។

នៅភាគដំបូងនេះ Defendant មានកម្រិតអ្នកទស្សនាលើពី 10% ទៅហើយ។ ដោយយោងតាម Nielsen Korea រឿងភាគមួយនេះមានកម្រិតអ្នកទស្សនាដល់ទៅ 14.5% ជាលើកទីមួយហើយដែលនៅភាគដំបូងដែលអ្នកទស្សនា​មានច្រើនបែបនេះ។ កម្រិតអ្នកទស្សនាភាគដំបូងរបស់ Defendant នេះបានយកឈ្នះលើរឿង Romantic Doctor, Teacher Kim ដែលមានអ្នកទស្សនាភាគដំបូង 9.5%។ រឿងនេះចូលរួមសម្តែងដោយ Ji Sung និង Kwon Yoo Ri (សមាជិក SNSD) និង Oh Chang Suk។

គួរបញ្ជាក់ផងដែរថា ភាគចុងក្រោយរបស់រឿង Romantic Doctor, Teacher Kim មានកម្រិតអ្នកទស្សនាដល់ទៅ 27.6%។ គ្មាននណាដឹងនោះទេ ថាតើរឿង Defendant អាចនឹងមានភាពជោគជ័យដូចរឿងភាគមុនឬក៏អត់នោះ។

ប្រភពៈ (1)

Comments