នៅសប្តាហ៍ក្រោយនេះមានរឿងភាគកូរ៉េចំនួនបីនឹងចាក់ផ្សាយនៅទូរទស្សន៍ផ្សេងគ្នាមានទូរទស្សន៍ MBC ទូរទស្សន៍ KBS និងទូរទស្សន៍ខ្សែកាប OCN។
1. Missing Nine (បាត់ខ្លួន9)
ទូរទស្សន៍ MBC នឹងចាក់ផ្សាយរឿង Missing Nine (បាត់ខ្លួន9) សប្តាហ៍ក្រោយនៅម៉ោង 10 យប់ ថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ៍។ រឿងនេះនិយាយអំពីមនុស្ស 9 នាក់ដែលបានរួចជីវិតពីការធ្លាក់យន្តហោះ ហើយបានរស់នៅលើកោះខ្សាច់មួយដែលយន្តហោះរបស់ពួកគេធ្លាក់នៅទីនោះ។ Missing Nine (បាត់ខ្លួន9) មានសរុប 20 ភាគ ហើយភាគដំបូងចាក់ផ្សាយនៅថ្ងៃទី 18 ខែមករា បន្ទាប់ពីរឿង Weightlifting Fairy Kim Bok Joo។
3. Voice (សម្លេង)
ទូរទស្សន៍ខ្សែកាប OCN នឹងចាក់ផ្សាយរឿង Voice (សម្លេង) សប្តាហ៍ក្រោយនៅម៉ោង 10 យប់ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ រឿងនេះនិយាយអំពីរប៉ូលីសដែលធ្វើការនៅភ្នាក់ងារ 112 ដោយមានប៉ូលីសពីរនាក់បានសហការគ្នាដើម្បីតាមចាប់ឃាតករដែលបានសម្លាប់គ្រួសារពួកគេ។ Voice (សម្លេង) មានសរុប 20 ភាគដែលភាគដំបូងចាក់ផ្សាយនៅថ្ងៃទី 14 ខែមករា។
ប្រភពៈ (1,2,3)

2. Naked Fireman (អ្នកពន្លត់អគ្គិភ័យអាក្រាត)
ទូរទស្សន៍ KBS នឹងចាក់ផ្សាយរឿង Naked Fireman (អ្នកពន្លត់អគ្គិភ័យអាក្រាត) សប្តាហ៍ក្រោយនៅម៉ោង 10 យប់ ថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ៍ក្នុងពេលជាមួយគ្នានឹងរឿង Missing Nine (បាត់ខ្លួន9) ដែរ។ រឿងនេះនិយាយអំពីរបុរសម្នាក់ដែលជាអ្នកពន្លត់អគ្គិភ័យ ហើយធ្វើជាអ្នកបង្ហាញម៉ូតដោយថតស្រាតដើម្បីរកលុយជួយមិត្តភក្តិរបស់គេដែលមានជំងឺ។ ក្រោយមកគេចោតប្រកាន់បុរសម្នាក់នោះថាជាឃាតករដែលបានសម្លាប់មនុស្សដប់ឆ្នាំមកហើយនោះ។ Naked Fireman (អ្នកពន្លត់អគ្គិភ័យអាក្រាត) មានតែបួនភាគប៉ុណ្ណោះ ដោយភាគដំបូងចាក់ផ្សាយនៅថ្ងៃទី 12 ខែមករា បន្ទាប់ពីរឿង Oh My Geum Bi។
3. Voice (សម្លេង)
ទូរទស្សន៍ខ្សែកាប OCN នឹងចាក់ផ្សាយរឿង Voice (សម្លេង) សប្តាហ៍ក្រោយនៅម៉ោង 10 យប់ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ រឿងនេះនិយាយអំពីរប៉ូលីសដែលធ្វើការនៅភ្នាក់ងារ 112 ដោយមានប៉ូលីសពីរនាក់បានសហការគ្នាដើម្បីតាមចាប់ឃាតករដែលបានសម្លាប់គ្រួសារពួកគេ។ Voice (សម្លេង) មានសរុប 20 ភាគដែលភាគដំបូងចាក់ផ្សាយនៅថ្ងៃទី 14 ខែមករា។
ប្រភពៈ (1,2,3)

Comments
Post a Comment