[សម្លេង] ចាប់ផ្តើមភាគដំបូងភ្លាមធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រន្ធត់ដូចនៅក្នុងសាច់រឿង


រឿងភាគថ្មីរបស់ទូរទស្សន៍ខ្សែកាប សម្លេង ឬ Voice ដែលចាក់ផ្សាយនៅទូរទស្សន OCN យប់មិញ បានចាប់ផ្តើមភាគទីមួយយ៉ាងរលូន ដោយភាគដំបូងនេះមានអ្នកទស្សនាខ្ពស់បំផុតដល់ទៅ 3.5% និងជាមធ្យមមានអ្នកទស្សនា 2.3%។

សម្លេង ជាប្រភេទរឿងបែបរន្ធត់ ហើយក៏ជារឿងភាគទីមួយដែររបស់ ចាងហ្យុក (Jang Hyuk) ដែលសម្តែងនៅក្នុងទូរទស្សន៍ខ្សែកាប។ រឿងភាគមួយនេះធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាដូចជាទស្សនានៅក្នុងរោងភាពយន្តអញ្ចឹង ដោយអ្នកនឹងមានអារម្មណ៍ភ័យ តក់ស្លុតដូចនៅក្នុងសាច់រឿងអញ្ចឹងដែរ។

ប្រភពៈ (1)

Comments